• aaa.jpg
  • eee.jpg
  • ddd.jpg
  • fff.jpg
  • bbb.jpg
  • ccc.jpg
4. Grégory Mikaelian

4. Grégory Mikaelian

ការចុះស្រុតឱនថយនិងការប្រឹងងើបឡើងវិញនៅសម័យកណ្តាល
L’idée de déclin dans la conscience des Khmers

ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង៥:៣០ល្ងាច នៅសាលប្រជុំក្នុងមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ Vendredi, 25 Juillet 2014, 17h30 à l’URBA។

គេច្រើនតែយល់ថា នៅសម័យអាណានិគម ដែលពួកបារាំងសេសបង្កើតគំនិតថា ខែ្មរចុះឱនថយចាប់តាំងពីចុងសម័យអង្គរមកទល់ពេលដែលខ្លួនមកត្រួតត្រាកម្ពុជា ហើយថាខ្មែរខ្លួនឯងក៏យកគំនិតនោះមកនិយាយតៗគ្នាមកទៀតនៅស.វ.ទី២០។ តាមពិតទៅ កា់រយល់់ឃើញអំពីការចុះស្រុតនោះមានប្រវត្តិវែងឆ្ងាយជាងនេះ ត្បិតខ្មែរគិតដូច្នោះតាំងពីមុនពេលបារាំងសេសមកដល់ម៉្លេះ ហើយមើលទៅប្រហែលតាំងតែពីស.វ.ទី១៨និងទី១៩ គឺថានៅពេលដែលព្រឹត្តការណ៍បន្ទាយលង្វែករលំបាក់បែកក្លាយទៅជារឿងព្រេងយ៉ាងធំមួយ។ នៅជំនាន់នោះគេដឹងច្បាស់ណាស់ថា ស្ថានភាពនយោបាយក្នុងស្រទាប់ក្សត្រដុនដាបរកអ្វីប្រៀបគ្មាន។ គេតែងយកការដួលរលំនៃរាជធានីលង្វែកនៅចុងស.វ.ទី១៦មកជាមូលហេតុ មិនថាយោងតាមព្រះរាជពង្សាវតារ ឬតាមការនិទាននៃអ្នកស្រុកសាមញ្ញឡើយ។ បើនិយាយពីមុននោះទៅទៀត គេអាចស្រង់គំនិតអំពីការចុះស្រុតម្យ៉ាងទៀត ដែលហាក់ដូចជាដក់ជាប់ក្នុងចិត្តខែ្មរ ហើយមានឥទ្ធិពលដ៏យូរអង្វែង។ រឿងនោះកើតឡើងដោយការដូរមកកាន់ព្រះពុទ្ធសាសនាថេរវាទ ត្បិតក្នុងទស្សនៈថ្មីនេះហើយ ដែលខ្មែរយល់ថាខ្លួនរស់នៅសម័យកាលចុងគេនៃប្រវត្តិមនុស្សជាតិ គឺថាសម័យវឹងស៊ុងដ៏ខ្មៅមួយហៅថា «កលិយុគ»។ ព្រះរាជានានាខំប្រឹងប្រែងកែទម្រង់ការគ្រប់គ្រងប្រទេស ដើម្បីរៀបចំទទួលព្រះស្រីអារ្យមេត្រីយ៍ ដែលនឹងនាំមកនូវយុគត្រចះត្រចង់មួយថ្មី។ ការកែទម្រង់ទាំងអម្បាលនោះធ្វើឡើង ដោយស្រង់គំនិតដូនតាពីព្រេងព្រឹទ្ធនៅសម័យអង្គរដ៏រុងរឿង។ ទំនៀមបុរាណជាមូលដ្ឋានធ្វើមិនឲ្យបច្ចុប្បន្នដុនដាប ហើយការពារមិនឲ្យភ័យព្រួយនឹងអនាគត។

លទ្ធផលបញ្ច្រាសមកវិញក៏មានដែរ ព្រោះជំនឿអំពីការដុនដាបនេះត្រឡប់ជាជំរុញឲ្យមនុស្សមានកម្លាំងចិត្តប្រឹងប្រែងខំស្តារនិងស្ទួយជាតិក្នុងវិស័យវប្បធម៌និងនយោបាយច្រើនលើកច្រើនគ្រានៅកម្ពុជាសម័យក្រោយអង្គរ។ ហេតុនេះ និយាយតែរឿងស្រុតឱនថយម្យ៉ាងប៉ុណ្ណោះគឺមើលឃើញតែមួយជ្រុង ត្បិតមានផ្នែកដទៃច្រើនដែរ ដែលគួរឲ្យគិតថាជាការងើបឡើងវិញ។
(សូមមើល ព័ត៌មានលម្អិតនិងប្លង់...)

La thèse la plus répandue veut que ce soient les Français de l’époque coloniale qui aient fabriqué l’idée d’un déclin cambodgien, déclin qui se serait étendu de la fin de l’époque angkorienne à l’époque contemporaine. Selon cette conception des choses, l’idée de déclin aurait ensuite été reprise par les Cambodgiens au vingtième siècle. En réalité, l’histoire de cette idée de déclin est plus complexe qu’il n’y paraît car les Cambodgiens avaient eux-mêmes conçu le sentiment d’un déclin avant l’arrivée des Français, probablement aux XVIIIe et XIXe siècles, au moment où la chute de Longvek devint un mythe fondateur. A cette époque, le déclin politique de la royauté khmère est patent. On cherche à l’expliquer par la perte de cette grande capitale du XVIe siècle, un argument qui se retrouve aussi bien dans les Chroniques royales que dans les récits populaires. Mais plus tôt encore dans l’histoire, on repère une autre conception du déclin, plus profondément ancrée dans les mentalités, et qui va jouer un rôle politique durable : conséquence de la conversion au bouddhisme theravāda, les Cambodgiens pensent vivre les derniers temps de l’histoire humaine, un âge du chaos (kaliyug) dans lequel les rois khmers ont pour mission de réformer le royaume pour préparer la venue du Buddha du futur, Maitreya, annonciateur d’un nouvel âge d’or. Ces réformes ont pour inspiration les temps glorieux d’Angkor et la haute culture des Anciens, la Tradition servant alors de recours au désarois du présent, contre l’inquiétude que procure l’avenir. Cette croyance décliniste a été, paradoxalement, le moteur d’une renaissance culturelle et politique à plusieurs reprises dans l’histoire du Cambodge post-angkorien, de sorte que non seulement il n’est pas possible de la considérer, unilatéralement, comme une période de déclin, mais qu’encore, à bien des égards, elle devrait être considérée comme une époque de renaissances.