ចាហួយនិងក្រចកអណ្តើក

 ដោយ អាំង ជូលាន

 ដូចយើងធ្លាប់ដឹងស្រាប់ រុក្ខជាតិដែលខ្មែរប្រើប្រាស់ជាអន្លក់ក្នុងម្ហូបអាហារ លំបាកនឹងរាប់ឱ្យអស់ណាស់ ត្បិតការប្រើប្រាស់នោះអាស្រ័យដោយបរិដ្ឋានធម្មជាតិដែលនៅជុំវិញមនុស្ស។ ដែលនិយមជាទូទៅនោះ បើពោលពីអន្លក់ដែលដុះក្នុងទឹក គឺមានដូចជាកំពីងពួយ (រូបលេខ១), កញ្ឆែត (រូបលេខ២), ជន្ទល់ភ្នំ  (អ្នកខ្លះហៅថា រំជល់ភ្នំ , ខ្លះទៀតថាម្ជុលភ្នំជាដើម, រូបលេខ៣), ស្លាបច្រវា (រូបលេខ៤), ផ្កាកំប្លោក (រូបលេខ៥), ផ្កាស្នោ (រូបលេខ ៦), ត្រួយរាំង (រូបលេខ៧-៨)។ បើដុះលើគោកអាចមានរហូតទៅដល់ផ្កាដំបងយក្ស (រូប លេខ៩-១០) ដែលគេស្ងោរឬស្រុះឱ្យស្រពាប់។

នៅទីនេះខ្ញុំចង់បង្ហាញផ្កាពីរបែបដែលឃើញមានតែនៅតាមព្រៃ ហើយដែលដុះចេញពីដីផ្ទាល់មកជាផ្កាដូច្នោះតែម្តង។ អ្នកដែលនៅតំបន់ព្រៃតែងយកមកស្ងោរឬស្រុះដូចគ្នាដែរ ហើយប្រើជាអន្លក់។ រូបលេខ១១-១២ ហៅថា “ចាហួយ” ត្បិតក្រៅពីយកផ្កាប្រើជាអន្លក់ គេអាចយកមើមវាទៅធ្វើចាហួយ  បាន។ ឯរូបលេខ១៣-១៤ ក៏ប្រើជាអន្លក់ដែរ ហៅថា “ក្រចកអណ្តើក”។