ដោយកញ្ញា កែម សុនីន
ខ្មែរចេះធ្វើបាយអពីយូរយារណាស់មកហើយ ម៉្យាងវិញទៀតបាយអនោះមានច្រើនសណ្ឋានណាស់។ បើគិតពីសម័យបុរាណ បាយអដែលយើងអាចឃើញនៅខាំជាប់នឹងប្រាសាទគួរឱ្យស្ងើចពន់ពេក ហើយសុទ្ធសឹងមានក្បូរក្បាច់រចនានៅលើនោះទៀតផង ដូចជានៅប្រាសាទព្រះគោ ឬប្រាសាទត្រពាំងផុងជាដើម ដែលសាងឡើងនៅស.វ.ទី៩។ ចេតិយសម័យកណ្តាលខ្លះៗដូចជានៅឧត្តុង្គជាដើម ក៏ធ្វើពីបាយអមួយប្រភេទទៀត។ សព្វថ្ងៃនេះក៏មាននៅសេសសល់សំណង់ខ្លះៗ ជាពិសេសនៅតាមវត្ត ដូចជាសាលាលោកជាដើម។ បាយអប្រភេទផ្សេងៗអម្បាលម៉ាននេះ ឃើញថាជាប់រឹងមាំល្អណាស់។
នៅទីនេះនាងខ្ញុំសូមលើកយកតែបាយអសាមញ្ញសម្រាប់ប្រភេទសំណង់ប្រើប្រាស់ជា ធម្មតាដែលឥតមានលក្ខណៈសាសនាមកបង្ហាញ។ ជាទូទៅ បាយអដែលមានឆ្អឹងជារុក្ខជាតិនិងពាសទៅដោយដីនោះ ឃើញច្រើនជាងគេគឺជង្រុកស្រូវ។ រូបលេខ១-៣ សុទ្ធសឹងតែបានមកពីតំបន់ខុសៗគ្នា។ រូបលេខ៤ បង្ហាញពីជង្រុកចាស់ទ្រុឌទ្រោមមួយដែលគេនឹងជួសជុលឡើងវិញ។ រូបលម្អិតលេខ៥ ដែលថតពីតំបន់អង្គរ បង្ហាញច្បាស់ថាក្រៅពីឆ្អឹងធំៗគឺមានដីលាយជាមួយនឹង ចំបើង។ រូបលេខ៦-៧ បង្ហាញពីជង្រុកមួយនៅក្នុងខេត្តឧត្តរមានជ័យ ដែលកំពុងសង់។ នៅទីនេះពុំទាន់បានបូកដីនៅឡើយទេ ព្រោះគេកំពុងតែយកត្រែងមករៀបជាឆ្អឹងជញ្ជាំង។
ក្រៅអំពីជង្រុក ក៏អាចមានសំណង់ផ្សេងៗទៀតដែរ ឧទាហរណ៍ រូបលេខ៨ បង្ហាញពីរោងមួយសម្រាប់ដាក់ជីអាចម៍គោ។ មិនតែប៉ុណ្ណោះ គេប្រើបាយអប្រភេទនេះធ្វើជាជញ្ជាំងគេហដ្ឋាននៅទៀតផង មិនថាធំឬតូចឡើយ។ រូបលេខ៩-១០ បង្ហាញពីផ្ទះមួយដែលធំគួរសម ធ្វើឡើងដោយផ្ចិតផ្ចង់និងមានសោភ័ណភាព គ្រាន់តែសព្វថ្ងៃនេះមានភាពចាស់ទ្រុឌទ្រោមទៅហើយ។ យើងឃើញថា នៅផ្ទះនេះគេយកឫស្សីមកធ្វើជាឆ្អឹងបាយអ។ ពីដើមមកផ្ទះប្រភេទនេះប្រហែលកាន់តែសម្បូណ៌ជាងសព្វថ្ងៃទៅទៀត មិនថាធ្វើខ្ពស់ផុតពីដី (រូបលេខ១១) ឬជាប់នឹងដី (រូបលេខ១២) ឡើយ។ ជួនកាលទៀតមានរហូតទៅដល់ផ្ទះលក់ទំនិញ ដែលបាយអធ្វើពីដីដូចគ្នា (រូបលេខ១៣)។ សូមជ្រាបថា បើកាលណាគេធ្វើឆ្អឹងនិងដីបូកជញ្ជាំងនោះឱ្យបានល្អ អាចជាប់មាំបានរហូតដល់ជាង១០ឆ្នាំឯនោះ។

រូបលេខ១៤ដល់១៩ បង្ហាញសង្ខេបពីដំណាក់កាលផ្សេងៗក្នុងការរៀបចំបាយអសម្រាប់សំណង់មួយ ដែលគ្មានលក្ខណៈប្រណិតអ្វីប៉ុន្មានទេ ហើយដែលនាងខ្ញុំបានឃើញនៅខេត្ត ស្វាយរៀង។ គេត្រូវសង់គ្រោងផ្ទះដោយដាក់ឆ្អឹងនិងដំបូលឱ្យហើយស្រេច។ ឯដីនោះវិញ គឺដំបូងយកចំបើងនិងអង្កាមទៅជាន់លាយជាមួយដីភក់បាតបឹង ត្បិតដីប្រភេទនេះមានភាពស្អិត។ លុះដល់លាយជាមួយអ្វីដែលមានសរសៃអាចនឹងបូកជាជញ្ជាំងបាន។ បាយអនេះមានភាពសាមញ្ញជាទីបំផុត ពុំមានប្រើដីដំបូកឬអាចម៍គោស្ងួតលាយជាមួយដូចធ្លាប់ឃើញមានទម្លាប់ធ្វើនៅទីដទៃទៀតផងទេ។ ក្រោយពីជាន់សព្វសាច់ហើយ គេយកមកបូកបាតជាជញ្ជាំងភ្លាមដើម្បីកុំឱ្យដីនោះរឹងទាន់។ ការបូកបាយអនេះត្រូវមានគ្នាជួយបូកពីខាងក្រៅផង ពីខាងក្នុងផងស្របពេលតែមួយ ត្បិតបើទុកយូរបន្តិចដីស្ងួតពិបាកបូកបន្ត។ គេច្រើនធ្វើសំណង់របៀបនេះនៅរដូវប្រាំង ហើយបើសំណង់តូចល្មមវិញ គេត្រូវធ្វើឱ្យហើយក្នុងរយៈពេលតែមួយថ្ងៃ ទើបបាយអនោះជាប់គ្នាជាសាច់មួយ មិនប្រេះនៅត្រង់មុខតំណ។