ដោយ អាំង ជូលាន
នៅសម័យទំនើបនេះសង្គមមនុស្សវិវឌ្ឍន៍លឿនណាស់។ ខ្ញុំពុំធ្វើការវិនិច្ឆ័យលើការវិវឌ្ឍន៍នោះទេ គ្រាន់តែកត់សម្គាល់ដូចដែលយើងរាល់គ្នាឃើញនឹងភ្នែកស្រាប់ថាទៅលឿនខ្លាំង ជាពិសេសដោយសារបច្ចេកវិទ្យា។បើមើលមកក្មេងសព្វថ្ងៃក៏ឃើញថា ល្បែងដែលវាលេងខុសប្លែកពីកាលមុន។ នៅជនបទការផ្លាស់ប្តូរនោះពុំទាន់ណាស់ណានៅឡើយទេ តែបើក្រឡេកមើលមកអ្នកក្រុងឃើញថា ក្មេងលេងល្បែងប្រភេទហៅថា Game ពោលគឺដៃគូនោះជាម៉ាស៊ីនអ្វីមួយ ទោះជាមានក្មេងច្រើននៅជុំគ្នាក៏នៅតែម៉ាស៊ីនដដែលដែលសំខាន់ពោលគឺពុំមែនមនុស្សលេងទល់នឹងមនុស្សឡើយ តែគឺទាំងអស់គ្នានោះបែរមើលទៅម៉ាស៊ីនទាំងអស់គ្នា ហើយឆ្លើយឆ្លងតាមកាយវិការជាមួយម៉ាស៊ីននោះ។ នៅក្នុងអត្ថបទនេះខ្ញុំសូមចោះយកតែល្បែងមួយភាគ ដែលក្មេងតែងលេងនៅតាមជនបទ ហើយដែលមានលក្ខណៈរបៀបជាសង្គមផង គឺថាមនុស្សប្រាស្រ័យនឹងមនុស្ស។
ជាដំបូងយើងសង្កេតឃើញថា ជាធម្មជាតិរបស់ខ្លួន មនុស្សតែងរត់រកគ្នា។ ឯក្មេងក៏ដូច្នោះដែរ គឺថា កាលវាឃើញក្មេងដូចគ្នានៅទីណា វាតែងមានទំនោរទៅជុំគ្នាទីនោះ (រូបលេខ១-៣)។
សេចក្តីសង្កេតទីពីរគឺថា ការវិវឌ្ឍន៍របស់ក្មេងតែងទាក់ទងនឹងការប្រើរាងកាយផង។ បើវាធំល្មមដើរបាន រត់បានស្រួលបួលហើយ វាតែងតែចង់ប្រើរាងកាយវាឲ្យហួសពីសេចក្តីត្រូវការ មានការបត់បែនខ្លួនហួសពីធម្មជាតិ ដូចឃើញនៅរូបលេខ៤-៥។ បើនៅរូបលេខ៦វិញយើងឃើញថា មនុស្សចាស់តែម្តងដែលជួយជំរុញឲ្យក្មេងនោះប្រើរាងកាយឲ្យបានឆាប់រហ័ស។
ជួនកាលល្បែងក្មេងពុំតម្រូវឲ្យមានអ្វីទាំងអស់ក្រៅពីរាងកាយ ឬក៏មានវត្ថុអ្វីបន្តិចបន្តួច (ហៅថាជាលេសក៏បាន) ដែលមាននាទីធ្វើឲ្យល្បែងជុំគ្នានោះប្រព្រឹត្តិទៅបាន (រូបលេខ៧-១១)។ ផុតពីនោះបន្តិចយើងឃើញថាក្មេងស្រីជាពិសេសចូលចិត្តលេង «បាយឡុកបាយឡ» ដែលជាល្បែងក្មេងយកតម្រាប់ល្អតាមមនុស្សចាស់ក្នុងសង្គមគ្រួសារដូចវាឃើញរាល់ថ្ងៃ (រូបលេខ១២-១៤)។
ជាធម្មតាល្បែងបាយឡុកបាយឡនេះពុំតម្រូវឲ្យមានវត្ថុអ្វីពិសេសឡើយ។ ជួនកាលទៀតក្មេងខ្លួនឯងឬក៏មនុស្សចាស់ធ្វើវត្ថុអ្វីមួយដែលច្រើនតែមានលក្ខណៈជាយានសម្រាប់ក្មេងអូស ឬក្មេងជិះ (រូបលេខ១៥-១៩)។ ក្មេងខ្លះទៀតមានទឹកដៃតាំងតែពីនៅតូច អាចធ្វើគ្រឿងល្បែងដែលមនុស្សធំនៅក្រុងមិនអាចធ្វើបានផង។ រូបលេខ២០-២១ បង្ហាញពីក្មេងកំពុងធ្វើខ្លែង។
ការលេងកម្សាន្ត ជួនកាលរំកិលមករកជាការងារដែលមានប្រយោជន៍។ នៅរូបលេខ៣២ ស្រីជាមនុស្សធំនោះកំពុងកិនស្រូវ ដោយពុំត្រូវការជំនួយកម្លាំងពីនរណាទៀតឡើយ តែក្មេងស្រីម្នាក់មកជួយកិន ដោយសារនេះជាការកម្សាន្តរបស់វា។ តែកុំភ្លេចថា កម្សាន្តដោយមិនដឹងខ្លួនរបៀបនេះ អាចស្មើនឹងរៀនម្តងបន្តិចៗដែរ ថ្ងៃក្រោយទៅអាចចេះធ្វើនេះធ្វើនោះដោយពុំចាំនរណាបង្គាប់យូរឡើយ។ រូបលេខ៣៣ ខុសគ្នាពីមុននេះបន្តិច ដ្បិតក្មេងៗដែលជាន់ត្បាល់ក្តឿងនេះ ធ្វើឡើងជាការកម្សាន្តគ្នាវាផង ហើយកំពុងជួយការងារម្តាយពិតប្រាកដផង។ បើនៅរូបលេខ៣៤ គឺក្មេងស្រីដែលចូលចិត្តលេងបាយឡុកបាយឡនេះ កំពុងវាយបំបែកផ្លែចាមរី (ឬអំពិលបារាំង)ដោយរីករាយធម្មតា ថ្វីដ្បិតតែធ្វើដោយម្តាយប្រើ ព្រោះការងារនេះសាមញ្ញប្រហាក់ប្រហែលនឹងពេលវាលេងបាយឡុកបាយឡដែរ។
ការលេងកម្សាន្ត ជួនកាលរំកិលមករកជាការងារដែលមានប្រយោជន៍។ នៅរូបលេខ៣២ ស្រីជាមនុស្សធំនោះកំពុងកិនស្រូវ ដោយពុំត្រូវការជំនួយកម្លាំងពីនរណាទៀតឡើយ តែក្មេងស្រីម្នាក់ មកជួយកិន ដោយសារនេះជាការកម្សាន្តរបស់វា។ តែកុំភ្លេចថា កម្សាន្តដោយមិនដឹងខ្លួនរបៀបនេះ អាចស្មើនឹងរៀនម្តងបន្តិចៗដែរ ថ្ងៃក្រោយទៅអាចចេះធ្វើនេះធ្វើនោះដោយពុំចាំនរណា បង្គាប់យូរឡើយ។ រូបលេខ៣៣ខុសគ្នាពីមុននេះបន្តិច ដ្បិតក្មេងៗដែលជាន់ត្បាល់ក្តឿងនេះធ្វើឡើងជាការកម្សាន្តគ្នាវាផង ហើយកំពុងជួយការងារម្តាយពិតប្រាកដផង។ បើនៅរូបលេខ៣៤ គឺក្មេងស្រីដែលចូលចិត្តលេងបាយឡុកបាយឡនេះ កំពុងវាយបំបែកផ្លែចាមរី (ឬអំពិលបារាំង)
ដោយរីករាយធម្មតា ថ្វីដ្បិតតែធ្វើដោយម្តាយប្រើ ព្រោះការងារនេះសាមញ្ញ ប្រហាក់ប្រហែលនឹងពេលវាលេងបាយឡុកបាយឡដែរ។
សង្ខេបមកគឺថា ល្បែងក្មេងដែលធ្លាប់មានជាប្រពៃណីពីមុនមក មួយភាគមានលក្ខណៈជាល្បែងសង្គម ដោយសារក្មេងលេងត្រាប់តាមចាស់ ហើយហាក់ដូចជាការហាត់រៀនម្តងបន្តិចៗទៅរកការងារពិតប្រាកដក្នុងជីវិតរាល់ថ្ងៃ។ ម្យ៉ាងទៀតការច្នៃប្រឌិតក៏មាននៅក្នុងនោះដែរ។ រីឯប្រការសំខាន់ដែលគួរឲ្យចាប់អារម្មណ៍ គឺថាក្នុងល្បែងទាំងនោះ មនុស្សនិងមនុស្សជាដៃគូនឹងគ្នា។
សេចក្តីសង្កេតទីពីរគឺថា ការវិវឌ្ឍន៍របស់ក្មេងតែងទាក់ទងនឹងការប្រើរាងកាយផង។ បើវាធំល្មមដើរបាន រត់បានស្រួលបួលហើយ វាតែងតែចង់ប្រើរាងកាយវាឲ្យហួសពីសេចក្តីត្រូវការ មានការបត់បែនខ្លួនហួសពីធម្មជាតិ ដូចឃើញនៅរូបលេខ៤-៥។ បើនៅរូបលេខ៦វិញយើងឃើញថា មនុស្សចាស់តែម្តងដែលជួយជំរុញឲ្យក្មេងនោះប្រើរាងកាយឲ្យបានឆាប់រហ័ស។