ដោយ អាំង ជូលាន
នៅខេត្តស្ទឹងត្រែង តាមមាត់ទន្លេសេសានជាដើម បើយើងចូលមើលវត្តនានានៅតាមនោះ យើងនឹងឃើញថាតែងមានត្រដោកធំក្រាសម៉្យាងហៅថា “មោង” (ជួនកាលហៅ “ពូង”) ដែលគេតែងព្យួរបញ្ឈរនៅក្រោមសាលា ឬកុដិធំណាមួយ (រូបលេខ១-៣)។ យូរៗម្តងទើបឃើញគេធ្វើរោងឬជម្រកពិសេសមួយសម្រាប់ព្យួរ (រូបលេខ៤)។ មោងនោះធ្វើអំពីឈើធ្នង់ដែលជាឈើមាំស្វិត ធន់នឹងការវាយបន្លឺសូរ។ ដោយសារទំហំធំ ហើយឈើនោះរឹងផង គេពុំអាចវាយឬទូងធម្មតាឡើយ គឺតែងមានអន្លូងឈើមួយដើម ដែលគេចងជាមួយគ្នានោះ ដើម្បីបុកឱ្យចំផ្នែកខាងក្រោមនៃមូងនោះ តាមមុមមួយប្រមាណ៩០អង្សា ពោលគឺអន្លូងនោះយោលទៅមកដេកស្របនឹងខ្សែផ្តេកនៃដី។ ដូច្នេះហើយ បើយើងពិនិត្យបន្តិច ឃើញថាមានតែផ្នែកខាងក្រោមទេដែលរិចរិល (រូបលេខ៥-៦)។ បើរិចខាងណាខ្លាំង ហើយគេយកអន្លូងទៅចងម្ខាងទៀត។ លុះដល់រិចធ្លុះទាំងសងខាងហើយ គឺត្រូវចោល ធ្វើថ្មីទៀត (រូបលេខ៧)។ ដើម្បីឱ្យបន្លឺសម្លេងបាន ទាល់តែចោះប្រហោងមានរាងស្រដៀងនឹងត្រីកោណ បញ្ឈរក៏បាន ផ្តេកចុះក្រោមក៏បាន ហើយមានខ្សែចំហមួយខ្សែស្តើងវះចុះមកដល់ក្រោម។ ឯរន្ធត្រីកោណនោះ ត្រូវចោះនៅផ្នែកខាងក្រោមនៃឈើលុងទាំងមូល (រូបលេខ៨)។ ដូច្នេះ ពេលណារិចរិលទាំងសងខាងហើយ មិនអាចរំកិលទៅទីណាទៀតបានឡើយ ព្រោះចំណុចវាយបុកនោះ ត្រូវនៅផ្នែកខាងក្រោមនៃត្រីកោណទៅទៀត ។
មោងនេះ មិនត្រូវច្រឡំគ្នានឹងរគាំងដែលជាដែកទេ។ ឯការវាយក៏ខុសពេលគ្នាដែរ។ រគាំងគេវៀងចន្ទ្រ មោងនេះមានជាទូទៅនៅតាមវត្ត។ នៅតំបន់នោះ វត្តភាគច្រើនតែងមានរោងជួងដែលមានបីជាន់ (រូបលេខ៩-១០) ព្រោះតាមពិតជួងលោហៈនោះនៅជាន់លើបង្អស់ ឯជាន់កណ្តាលគឺស្គរ ហើយជាន់ក្រោមគឺមោង។ បើពុំមានរោងជួងទេ ក៏គង់មោងនោះព្យួរនៅទីណាមួយដែរ ដូចជានៅសាលាជាវាយសម្រាប់ពេលព្រះសង្ឃឆាន់ជាដើម រីឯមោងវិញ គឺគេវាយតាំងពីមុនថ្ងៃរះ ដើម្បីព្រះសង្ឃតើនសូត្រធម៌ ឬពេលល្ងាច ដែលព្រះសង្ឃត្រូវចូលព្រះវិហារ។
ទំនៀមធ្វើមោងនេះ ប្រហែលជាទាក់ទងទៅនឹងអ្នកស្រុកនៅតំបន់ដែលពោលខាងលើនេះ ហើយដែលច្រើនតែមានកំណើតជាលាវ។ បានជាពោលដូច្នេះ ពីព្រោះនៅប្រទេសលាវ ពិសេសតំបន់ ដើម (រូបលេខ១១)។