ឥឡូវនេះខ្ញុំសូមជូនកុនខាងក្រោម ដែលជាឧទាហរណ៍ពីរ ស្រង់ចេញពីហោមរោងយីកេដែលមានទាំង១២បទរបស់ក្រុមលោកតាឃី។ កុនទី១មាន ចំណងជើងថា «ឆឹងក្លង» និងទី២ «ស្រីខ្មៅ»។
បទ ឆឹងក្លង
ឡាំ ៖ ឆឹងក្លងម៉ាសូរងអឺងអើយ អើយក្រងបងវេរ
ព្រះសាមុតហាអើយរ៉ាសាមឡេ អឺងអើយឆាន់តារ៉ងយីកេអឺងអើយ…។
ច្រៀង ៖ គ្រានោះព្រះពង្សអឺងអើយ.. ព្រះពង្សពោធី
អើយស្តេចនាំហាអើយរ៉ាទេវី អឺងអើយចេញពីដំណាក់អឺងអើយ…។
ទ្រង់គ្រឿងអមកុដអឹងអើយ អឺងអើយរួចស្រេចហើយណា
អើយចរចេញអើយរ៉ាយាត្រា អឹងអើយទៅទតចុងរោងអឺងអើយ…។
បទ ស្រីខ្មៅ
ឡាំ ៖ ឆាឆាឆាយៅឡេៗ អើយម៉ាសូរ៉ងសូរ៉ងកងឡេ អើយយៅឡេៗអើយម៉ាសូរ៉ង
ច្រៀង ៖ ខ្មៅអើយឱស្រីខ្មៅអើយ… ខ្មៅអើយខ្មៅអើយឱស្រីខ្មៅ អើងអឺងអើយ ខ្ញុំស្រែកខ្ញុំ
ហៅអើយ… ឲ្យខ្មៅអើយ.. ឲ្យខ្មៅអើយមកជួយលេង
ឆាឆាឆាយៅឡេៗ អើយម៉ាសូរ៉ងសូរ៉ងក្រងវេ អើយយៅឡេៗអើយម៉ាសូរ៉ង
អឺយសូរ៉ងអើយសូរ៉ងក្រងបងវេ។