រំពាត់វាយរុយ

ដោយ អាំង ជូលាន

មានឧបករណ៍ខ្លះ គេមិនសូវនឹកនាថានឹងមានធ្វើប្រើដោយដៃឡើយ ត្បិតច្រើនតែឃើញផលិតជាកម្រិតឧស្សាហកម្ម ឬបើតូចតាចជាងនោះ ក៏គង់មិននៅក្នុងកម្រិតធ្វើដោយដៃសម្រិតសម្រាំងម្តងមួយៗនោះឡើយ។ នៅទីនេះ ខ្ញុំសូមបង្ហាញឧបករណ៍ដែលអ្នកស្រុកខាងជើងអង្គរហៅថា “រំពាត់វាយរុយ”។ នេះពុំមែនជាសិប្បកម្មសម្រាប់រកស៊ីបានវែងឆ្ងាយឡើយ តែគឺជាវត្ថុប្រើប្រាស់ធម្មតាដែលមានប្រសិទ្ធភាពពិតប្រាកដ។ វត្ថុធាតុដែលយកមកប្រើនោះមានតែផ្តៅប្រភេទធម្មតា ដែលគេយកចុងម្ខាងមកពុះជាប្រាំមួយឬប្រាំពីរជម្រៀកតាមចិត្តចង់ ហើយរុក្ខជាតិដែលយកមករែងនោះគឺវល្លិ៍យាវ។ លទ្ធផលដែលបានមកឃើញមានសោភ័ណគួរឲ្យចាប់អារម្មណ៍ដែរ ដោយសារមើលទៅបន្ទះសំប៉ែតខាងចុងដែលមានរាងត្រីកោណ ឃើញថាមានពីរពណ៌ ប៉ុន្តែតាមពិតទៅវល្លិ៍នោះតែមួយសសៃទេ គ្រាន់តែគេរែងមានត្រឡប់ម្តងៗដើម្បីឆ្លាស់ពណ៌ (រូបលេខ១-៥)។ សូមមើលកុនភ្ជាប់ជាមួយ។

 

KR 7 25 Movie