កុនដែលបង្ហាញនៅខាងក្រោមនេះជាបទយីកេមួយ ដែលគេប្រើក្នុងពេលតួអង្គធ្វើដំណើរតាមផ្លូវទឹក។ ក្នុងកុននេះ អ្នកដែលអង្គុយជាប់លោកយាយជាកូនសិស្សរបស់គាត់។
ឡាំ ៖ អូឡាណៃក្រឺងអើយណៃក្រឺង កូឡាឡឺងអាយ
ព្រះពាយផាត់ផាយ ជំនោរខ្យល់ជូនអើយ… ជំនោរខ្យល់ជូន។
ច្រៀង៖ សំពៅសំពោង សំពៅលោកអើយសំពោង
ឈរឈានដៃឈោង ចាប់ចង់នែបនិត្យអើយ.. ចាប់ចង់នែបនិត្យ។
មើលទឹកសមុទ្រអើយ… បក់មកលោកអើយពីឆា្ងយ
ព្រះពាយផាត់ផាយ បោកបាចផ្កាត្រែង អឺងអើយបោកបាចផ្កាត្រែង។