បុណ្យប្រពៃណីជាតិខ្មែរ

ដោយ អាំង ជូលាន

ការអប់រំក្មេងនាបច្ចុប្បន្ននេះមានការវិវឌ្ឍខ្លាំងណាស់ ប្រសិនបើយើងប្រៀបទៅប្រមាណកន្លះសតវត្សមុននេះ។ សព្វថ្ងៃ ឧបករណ៍ផ្សព្វផ្សាយទាក់ទាញអារម្មណ៍មហាជន ដូចជាកាសែត, ទស្សនាវដ្តី, វិទ្យុ, ទូរទស្សន៍ និងគ្រឿងចាក់មើល ឬចាក់ស្តាប់ដទៃទៀត មានឥទ្ធិពលខ្លាំងណាស់ទៅលើសង្គម។ ខ្ញុំមិនវែកញែកថាត្រឹមណាជាវិជ្ជមាន ត្រឹមណាជាអវិជ្ជមានទេ គ្រាន់តែសង្កេតឃើញដូចគេដូចឯងថា បើឥទ្ធិពលទាំងនោះជះទៅលើមនុស្សចាស់ដល់ម៉្លេះទៅហើយ ចុះទម្រាំក្មេងទៅទៀត?

យ៉ាងណាក៏ដោយ ក៏គង់មានឪពុកម្តាយខ្លះដែលប្រយ័ត្នប្រយែង តម្រែតម្រង់កូនតាំងពីតូចក្រូចឆ្មារមកដែរ។ សម្លេងដែលភ្ជាប់មកនេះពុំមែនជាស្នាដៃសិល្បៈ ឬក៏ប្រកបទៅដោយពាក្យពេចន៍ ដែលមានកម្ពស់វប្បធម៌អ្វីពិសេសឡើយ  តែជាឧទាហរណ៍មួយបង្ហាញថា គេអាចអប់រំកូនឲ្យដឹងក្តីតាមបែបបទដែលធ្លាប់មានពីមុនមកដែរ។ ទីនេះគឺក្មេងស្រីម្នាក់អាយុ៨ឆ្នាំ សូត្រកាព្យមួយមានឈ្មោះថា «បុណ្យប្រពៃណីជាតិខ្មែរ»។