ដោយ អាំង ជូលាន
អ្នកដែលរកស៊ីត្បាញជាលប្រភេទផ្សេងៗ ឬគ្រាន់តែត្បាញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន សុទ្ធសឹងស្គាល់ដូចគ្នានូវពាក្យថា «ធ្លូញ» (បើតាមវចនានុក្រម មានអ្នកស្រុកខ្លះហៅថា»ធ្លុញ»)។ រូបដែលបង្ហាញនៅទីនេះ គឺគេធ្លូញវល្លិរពាក់មានន័យថា គេត្រកួញវល្លិនោះឲ្យទក់ ស្វិត ដើម្បីប្រើជាខ្សែយកទៅរុំព័ទ្ធលើដៃកញ្ឆេមួយ។ ជាធម្មតាគេរើសយកវល្លិណាវែងដែលស្អាតស្មើ ពុំមានថ្នាំងធំពេក យកមកធ្លូញ (រូបលេខ១-២)។ ដុំដែលបានមកពីវល្លិនីមួយៗតែងមានរូបរាងដូចគ្នា ហើយគេហៅថា «ទន្លូញ» (រូបលេខ៣-៤)។ សូមចូលមើលកុនខ្លី បង្ហាញអំពីគេធ្លូញវល្លិរពាក់នៅភូមិគិរីមានន្ទ ក្នុងតំបន់អង្គរ។