ស៊ីយ៉ុន សុភារិទ្ធ
នៅភូមិតាកុយ, ឃុំបល្ល័ង្ក, ស្រុកប្រាសាទបាគង, ខេត្ដសៀមរាប មានកសិករម្នាក់ឈ្មោះ ប៉ាត ឆុំ ដែលធ្លាប់បានបួសរៀនបន្ដិចបន្ដួចនៅវត្ដត្រាច តែមានការផ្ដោតចិត្ដខ្លាំងទៅលើការស្មូត។ ចូលចិត្ដនោះតាំងពីនៅកម្លោះហើយពុំទាន់ទាំងបានបួសផង គឺថាធ្លាប់ស្ដាប់ចាស់ៗនៅតាមភូមិស្មូត ហើយក៏សុំរៀនពីគេ។ ដោយសារមានទេពកោសល្យ រៀនតែបន្ដិចបន្ដួចទៅក៏ទៅជាថ្នឹកខាងស្មូត ហើយស្វែងរកសៀវភៅនានាដែលមានលក្ខណៈជា “សៀវភៅធម៌“ ដែលមានពាក្យស្មូតរឿងផេ្សងៗ ដើម្បីយកមកអានសូតនៅពេលទំនេរ។
សព្វថ្ងៃ បុរសនេះមានកូនប្រាំពីរនាក់ហើយ ក្នុងនោះមានកូនប្រុសម្នាក់នៅក្នុងផ្នួសជាភិក្ខុ ផង នៅវត្ដត្រាចដូចកាលខ្លួនធ្លាប់បួសពីកេ្មងដែរ។ ដោយសារគាត់ចូលចិត្ដស្មូតបែបនេះ ពេលគេមានបុណ្យទានអ្វីៗនៅវត្ដគាត់តែងទៅស្មូតបទនេះបទនោះតម្រូវទៅតាមប្រភេទបុណ្យ ទោះជាមាន$គ្មានគេសុំឱ្យស្មូតក្ដី។
នៅទីនេះ ខ្ញុំសុំយកពាក្យដែលគាត់ស្មូតឈ្មោះហៅថា ឪនាងបដាចារឱ មកបង្ហាញ។ សូមបព្ជាក់ថា ពាក្យនេះគាត់ពុំមានមួយចប់ទេនៅក្នុងសៀវភៅរបស់គាត់ ប៉ុន្ដែសំណាងល្អ កន្លែងដែលខ្វះចន្លោះគឺគាត់បាននពីអ្នកផេ្សងទៀតមកបង្គ្រប់។