ភ្លេងទុបមុយ

 ដោយ អាំង ជូលាន

នៅជំពូកលេខ២, លេខរៀងទី៣១ អ្នកអានអាចមានគំនិតខ្លះហើយថាអ្វីទៅដែលហៅថាភ្លេង  ទុបមុយ។ ដូច្នេះខ្ញុំពុំនិយាយអ្វីសាថ្មីទៀតទេ គ្រាន់តែសូមបញ្ជាក់ថា គេលេងភ្លេងនិងច្រៀងនោះហាក់ដូចជាគ្មានគិតគូរថាខំធ្វើម្តេចឲ្យបានពិរោះត្រចៀកអ្នកស្តាប់នោះឡើយ។ ត្រចៀកដែលស្តាប់ឮ ត្រូវគ្នា ឬស្របគ្នានឹងភ្នែកដែលមើលឃើញថាអ្នកភ្លេងអង្គុយបែរខ្នងដាក់គ្នា ពុំមើលមុខគ្នា។