ពាក្យសូត្រយកឃ្មុំ

ដោយ អាំង ជូលាន

តំបន់ព្រៃភ្នំ ជាធម្មតាសម្បូណ៌ទៅដោយឃ្មុំណាស់ រីឯផ្លិតឃ្មុំនោះសោតក៏ធំៗ មានទឹកចំណុះប្រមាណ ៣លីត្រ ចំណែកឯក្រមួនវិញ ក៏បាននច្រើននាឡិដែរ។ ពីមុនមក បើនៅតាមជនបទដាច់ស្រយាលបន្ដិច កម្រមានគេទិញទៀនលក់ស្រាប់ៗ ដែលគុណភាពពុំសូវល្អ ហៅថា “ទៀនចិន” នោះណាស់។ ឯទឹកឃ្មុំដែលយកមកប្រើការផេ្សងៗនោះក៏យើងដឹងអស់ហើយ ពុំបាច់យកមករៀបរាប់ទេ។ ដោយសារសំខាន់នៃឃ្មុំនេះហើយបានជាការឡើងអ្នកតាប្រចាំឆ្នាំនៅតំបន់ព្រៃភ្នំ មើលទៅឃើញខុសប្លែកខ្លះពីការឡើងអ្នកតានៅតាមស្រុកស្រែទីទំនាប។ នៅស្រុកលើ ដែលជាស្រុកព្រៃ ពេលឡើងអ្នកតាម្ដងៗ ការបន់ស្រន់ឲ្យសម្បូណ៌ឃ្មុំនៅតាមដើមឈើជាការធម្មតា ពុំតែប៉ុណ្ណោះ ស្ទើរតែអាចពោលថា សំខាន់ជាងការបន់ស្រន់សូមទឹកភ្លៀងទៅទៀត ដ្បិតនៅតំបន់របៀបនេះ ពីមុនមកពុំដែលមានស្រែ ពោលគឺចម្ការស្រូវដែលមានទឹកដក់ទេ។ ពេលឡើងនោះ គេយកនំអន្សមផ្អាវទៅចងរាយគ្នានៅខ្ទមអ្នកតាក្នុងគំនិតថា នំនីមួយៗជាឃ្មុំមួយផ្លិត។ បើសាច់នំនោះរបូតពីស្លឹកផ្អាវធ្លាក់មកដីក៏មិនជាការអ្វី ព្រោះហាក់បីដូចជាឃ្មុំដែលគេយកបានផុតពីដើមមកដែរ។ នៅពេលឡើងអ្នកតានោះគេស្រែកថា “កោបៗ” គ្រប់ៗមាត់ ហើយអាចបពោ្ចញបពា្ចូលតាមចិត្ដនឹកឃើញ ដូចជាថា “កោបៗ ឆ្នាំនេះសូមឲ្យបានឃ្មុំច្រើន” ជាដើម។ ពាក្យ “កោប” នេះជាសំណល់ពាក្យបុរាណដែលសព្វថ្ងៃមនុស្សទូទៅថា “កប” មានទាំងកម្លាយពាក្យថា “ប្រកប” ឬ “កាក់កប” ផង ឃើញថា មានន័យថា “សម្បូណ៌”, “ចម្រើន” ជាដើម។

ក្នុងការយកឃ្មុំ សង្គមកិច្ចជារឿងសំខាន់ណាស់ ព្រោះទាំងអស់គ្នារស់នៅជាសហគមន៍តែមួយ ទោះជាតាមរដ្ឋបាលភូមិខុសគ្នាក៏ដោយ។ ម្នាក់ៗដែលដើរតាមព្រៃ ដឹងថាដើមណាមានឃ្មុំដែលមានគេសម្គាល់ ប្រកាន់យករួចហើយ។ ដូចេ្នះពុំទៅប៉ះពាល់ដើមនោះទេ។ គេដឹងគ្នាតែប៉ុណ្ណោះក៏គ្រប់គ្រាន់ មិនខុសអ្វីពីអ្នកនៅក្រុងនិយមចុះកិច្ចសន្យាផ្ដិតមេដៃជាដើមនោះទេ។ ការយកឃ្មុំតម្រូវឲ្យមានបចេ្ចកទេសផេ្សងៗដែលអ្នករស់នៅទីក្រុងពុំសូវស្គាល់។ ក្នុងចំណោមបចេ្ចកទេសទាំងនោះ គេតែងមានពាក្យសូត្រមុននឹងឡើងទៅយកឃ្មុំដើម្បីចៀសវាងគ្រោះថ្នាក់។ ពាក្យសូត្រនោះប្រហែលជាមានច្រើនបែបយ៉ាងខុសគ្នា តែនៅទីនេះខ្ញុំយកឧទាហរណ៍ពាក្យសូត្រតែមួយដែលខ្ញុំស្គាល់មកបង្ហាញដូចតទៅ ៖

ឱមត្រឡែងកែង ទើបគ្រូប្រើអញបង់ចំណែង (មេឃ្មុំលែងគ្នា ធ្វើពីថ្ងៃសុក្រធ្លាក់ដល់ថ្ងៃសៅរ៍ ឱមកម្ចាត់មហាកម្ចាយ កម្ចាត់មេព្រះព្រាយ កម្ចាយមេព្រះឃ្មុំ ឱមបិទ ឱមបាំង ឱមបិទថ្មបល្ល័ង្ក រនាំងទាំងខ្លួនអញ ឱមសិទ្ធិស្វាហៈ។

សូត្ររបៀបនេះ៣ចប់ ទើបធាក់គល់ឈើនោះ៣ជើង មុននឹងកាន់គប់ឡើងទៅលើដើម។ មានចំណុចខ្លះៗដែលគួរសម្គាល់ក្នុងពាក្យសូត្រនេះ ៖

ឱម ៖ ជាពាក្យសំស្ក្រឹត ដែលខ្មែរប្រើមកតាំងពីជំនាន់កាន់សាសនាព្រាហ្មណ៍នៅបុរាណកាល ហើយច្រើនតែប្រើសម្រាប់ឧទ្ទិសទៅទេពផេ្សងៗមុននឹងនិយាយរឿងអ្វីមួយ។ សព្វថ្ងៃតែងតែយកមកប្រើក្នុងពាក្យរបៀនអ្វីមួយដូចយើងដឹងស្រាប់។

ត្រឡែងកែង ៖ ជាពាក្យសំដៅចំណុចផ្លូវបំបែកជាដើម។ នៅទីនេះគឺសំដៅ(ឃ្មុំបែកខ្ញែក វងេ្វងវង្វាន់ ហើរទីទៃពីគ្នា។

ទើបគ្រូប្រើអញ ៖ ពាក្យនេះតែងតែ&ក្នុងពាក្យសូត្រផេ្សងៗ។ បើវែកញែកវែងឆ្ងាយទើបឃើញថា ឪគ្រូឱ នោះសំដៅលើព្រះឥសូរ។

បង់ចំណែង ៖ តាមធម្មតា ពាក្យនេះសំដៅលើ ឪអំពើឱ ម្យ៉ាងដែលធ្វើឡើង(មនុស្សប្រុសស្រីជាប្ដីប្រពន្ធ $ក៏ត្រឹមតែជាកំណាន់នឹងគ្នា បែកបាក់គ្នា។ តែនៅទីនេះយើងឃើញថា គេសូត្រក្នុងបំណង(ឃ្មុំបែកខ្ញែកពីគ្នា ពួតគ្នាយាយីអ្នកឡើងយកនោះពុំបាន។

ថ្មបល្ល័ង្ក ៖ នៅទីនេះខ្ញុំពុំហ៊ានអះអាងថាសំដៅលើអ្វីប្រាកដឡើយ។ បើតាមធម្មតាគឺជាបល្ល័ង្កដែលតម្កល់ទេពអ្វីមួយ ជាព្រះពុទ្ធរូបក្ដី ជាទេពក្នុងព្រហ្មញ្ញសាសនា រាប់បញ្ចូលទាំងលិង្គឥសូរជាដើមក្ដី។ រពាក្យថា  រនាំង តមកពីនោះ ងាយយល់ទេ គឺមានន័យថា រនាំងការពារខ្លួនពុំ(ឃ្មុំទិច។