ដោយ អ៊ូ គង្គា និង ឯម គឹមស្រ៊ាង
ពាក្យថា «សហគមន៍» នៅទីនេះប្រើក្នុងន័យទូទៅថាជាក្រុមមនុស្ស ដែលរស់នៅក្នុងភូមិមួយជាមួយនរណាក៏ធ្លាប់ឮ ឬធ្លាប់ឃើញដែរនូវកិច្ចមួយ ដែលគេតែងតែធ្វើហាក់ដូចជាសម្រាប់បើកឆាក ដើម្បីប្រារព្ធពិធីមួយធំ ដូចជាមង្គលការ, លើកសសរទ្រូងឬសសរកន្លោងផ្ទះជាដើម។ អ្នកនៅភ្នំពេញឬនៅតំបន់ច្រើនកន្លែងទៀតតែងហៅកិច្ចនោះថា «ក្រុងពាលី», «សែនក្រុងពាលី»។ល។ ដោយពន្យល់ថាក្រុងពាលីជាម្ចាស់ទឹកម្ចាស់ដី។ កិច្ចពិធីនៅតំបន់ទាំងនេះ ធ្វើឡើងខុសៗគ្នាទាំងរបៀបធ្វើ ទាំងការជ្រើសរើសពេលវេលា ឧទាហរណ៍សព្វថ្ងៃមានអ្នកខ្លះរហូតដល់ទៅធ្វើកិច្ចនេះពេលព្រឹកទៀតផងដែលពីមុនមកពុំដែលមាន។
បើនៅខេត្តសៀមរាប ឬនៅខាងជើងលើនោះទៅទៀតកិច្ចនេះគេហៅថា «ប្រុងពលី»។ មានការសិក្សាសំខាន់មួយធ្វើឡើងដោយនាង ខុន បុប្ផា ក្នុងក្របខ័ណ្ឌនៃសារណាបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យាឆ្នាំ២០១៣ ដែលពន្យល់ច្បាស់លាស់អំពីស្រទាប់ជំនឿផ្សេងៗក្នុងកិច្ចនោះ។
ពាក្យថា «ប្រុង» ដែលប្រើក្នុងកិច្ចពិធីមានន័យថា «រៀបចំ», «ធ្វើឲ្យមានសណ្តាប់» ជាដើម ឯពាក្យថា«ពលី» ច្រើននិយាយទៅអំពើអ្វីមួយដែលមានលក្ខណៈជាការបូជា ពីការសុខចិត្តខាតបង់អ្វីមួយដើម្បីបុព្វហេតុធំជាងនោះ ជាពិសេសយើងស្គាល់ពាក្យថា «ពលីជីវិត» ដែលពុំចាំបាច់ពន្យល់វែងឆ្ងាយទៀតឡើយ។ ពាក្យនេះជាពាក្យសំស្ក្រឹត ហើយជួនកាលខ្មែរនិយាយរួញមកជា «ព្លី» ដូចមានពាក្យថា «ព្លីការ» ស្រាប់។ ទាល់តែយល់ពាក្យទាំងមូលថា «ប្រុងពលី» នេះ ទើបយើងយល់ថា គេបូជាអ្វីមួយហាក់ដូចជាការខាតបង់សិន ដើម្បីឲ្យកិច្ចសំខាន់ៗក្នុងពិធីអ្វីមួយធំដុំ ធ្វើទៅមានប្រសិទ្ធភាព ពោលគឺបានផល។ ដូចនាង ខុន បុប្ផា បានពន្យល់មកហើយ បើគិតដូចជាតួអង្គរឿងអ្វីមួយ នៅក្នុងកិច្ចនេះមានតួអង្គពីរ ៖ មួយគឺ «ក្រុងពាលី» ដែលជាស្តេចអសោរមួយអង្គ ឯមួយទៀតគឺ «នាងគង្ហីង» ដែលតំណាងឲ្យព្រះធរណី។
យើងដឹងហើយថា នៅបុរាណកាលខ្មែរកាន់ព្រហ្មញ្ញសាសនាយ៉ាងយូរ ដូច្នេះធ្លាប់បានជ្រួតជ្រាបពីរឿងរ៉ាវផ្សេងៗហៅថាទេពកថានោះជាច្រើន។ ក្នុងនោះមានរឿងមួយដែលមានក្នុងនិកាយព្រះនារាយណ៍ ហើយដែលនិយាយថា ៖
នាសម័យថ្ងៃមួយ ស្តេចអសោរម្នាក់ហៅថាក្រុងពាលី មកក្អេងក្អាងប្រកាសប្រកូកថា ដីទាំងមូលនេះជារបស់វា ហើយទេពនិករ មនុស្ស សត្វទាំងអម្បាលម៉ាន ត្រូវទៅណាឲ្យផុតពីដែនដី។ ទាំងអស់គ្នាក៏ភ័យព្រួយពុំដឹងធ្វើយ៉ាងណា ហើយក៏នាំគ្នាទៅទូលព្រះនារាយណ៍ឲ្យជ្រាបពីសភាពការណ៍ធ្ងន់ធ្ងរនោះ។ ព្រះនារាយណ៍ក៏យាងចុះមកជាអវតារមួយក្រោមរូបភាពជាមនុស្សតឿ ហើយព្រះអង្គក៏ធ្វើជាទៅសូមអង្វរសូមដីពីក្រុងពាលីក្នុងរង្វង់តែបីជំហានប៉ុណ្ណោះ គ្រាន់នឹងរស់នៅលើលោកនេះ។ ក្រុងពាលីគិតថា ណ្ហើយ! បីជំហានគ្មានខាតបង់ដីអ្វីប៉ុន្មានឡើយ ណាមួយគាត់នេះជា
មនុស្សតឿផង ជំហានជើងនោះកាន់តែខ្លីទៅទៀត។ គិតដូច្នោះហើយក៏ប្រាប់ទៅមនុស្សតឿថាខ្លួនសុខចិត្ត។ ពេលនោះព្រះនារាយណ៍ក៏ក្រឡាខ្លួនឲ្យមានទំហំធំយ៉ាងមហិមា យាងដើរបានតែបីជំហានទៅក៏ហួសផុតផែនដីទៅទៀត (រូបលេខ១-២) ហើយទើបព្រះអង្គប្រាប់ក្រុងពាលីថា ឥឡូវនេះផែនដីទាំងមូលជារបស់យើងហើយ ឯងត្រូវទៅជ្រកនៅទីណាផ្សេងទៀតទៅ។ ក្រុងពាលីក៏សោកស្តាយយ៉ាងខ្លាំងហើយក៏ទូលព្រះអង្គវិញថាបើផុតពីដីនេះទៅទូលបង្គំធ្វើយ៉ាងណានឹងមានជម្រកកើត? ព្រះនារាយណ៍ក៏មានបន្ទូលឲ្យក្រុងពាលីមុជខ្លួនទៅនៅទីជ្រៅនៅក្នុងដី ផុតពីមុខពីមាត់គេឯង។ ឈុតត្រង់នេះសំស្ក្រឹតហៅថា «វិឞ្ណុត្រីវិក្រម» ប្រែថា «បីជំហាននៃព្រះនារាយណ៍»។ ដូច្នេះយើងឃើញថាអ្នកនៅក្នុងដីគឺក្រុងពាលី។ នេះជាទេពកថាមួយក្នុងព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។
ក្នុងពុទ្ធសាសនាវិញគ្មានរឿងដូច្នេះទេ តែទេពដែលទាក់ទងនឹងដី ឬនិយាយឲ្យច្បាស់ជាងនេះទៀតដែលជានិមិត្តរូបនៃដីគឺនាង «ធរណី» ដែលខ្មែរនិយមហៅថា «នាងគង្ហីងព្រះធរណី» ឬខ្លីជាងនេះទៀតថា «នាងគង្ហីង»។ នាងគង្ហីងខុសពីក្រុងពាលីគ្រប់បែបយ៉ាង គឺថាជាអ្នករស់នៅក្នុងដីក៏ពុំមែនថាជាស្តេចនៃដីក៏កាន់តែពុំមែនទៅទៀត ព្រោះគ្រាន់តែជានិមិត្តរូបនៃដីប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាក្នុងពុទ្ធប្រវត្តិ ក្នុងឈុតដែលហៅថា «មារវិជ័យ» ឬនិយាយសាមញ្ញជាងនេះហៅថា «ផ្ចាញ់មារ» នៅពេលដែលមារមកចង់ដណ្តើមយកបល្ល័ង្កដែលព្រះអង្គកំពុងគង់នៅ ព្រះអង្គក៏និយាយទៅមារថាការដែលព្រះអង្គប្រតិបត្តិធម៌យ៉ាងយូរនៅក្នុងព្រៃស្ងប់ស្ងាត់នោះ មានតែដីនៅក្រោមបល្ល័ង្កនេះទេដែលជាសាក្សីពេជ្រញាណ។ ពេលនោះហើយផែនដីក៏ផុសចេញឡើងក្រោមរូបភាពជានាងគង្ហីងច្បូតសក់កើត(រូបលេខ៣-៤) បានទៅជាទឹកជន់លិចលង់ទ័ពមារដែលមកបម្រុងយាយីព្រះអង្គនោះ។ ខុសពីខាងលើអម្បាញ់មិញ ឈុតនេះជាទេពកថាក្នុងព្រះពុទ្ធសាសនា។
ពាក្យថា «សហគមន៍» នៅទីនេះប្រើក្នុងន័យទូទៅថាជាក្រុមមនុស្ស ដែលរស់នៅក្នុងភូមិមួយជាមួយនរណាក៏ធ្លាប់ឮ ឬធ្លាប់ឃើញដែរនូវកិច្ចមួយ ដែលគេតែងតែធ្វើហាក់ដូចជាសម្រាប់បើកឆាក ដើម្បីប្រារព្ធពិធីមួយធំ ដូចជាមង្គលការ, លើកសសរទ្រូងឬសសរកន្លោងផ្ទះជាដើម។ អ្នកនៅភ្នំពេញឬនៅតំបន់ច្រើនកន្លែងទៀតតែងហៅកិច្ចនោះថា «ក្រុងពាលី», «សែនក្រុងពាលី»។ល។ ដោយពន្យល់ថាក្រុងពាលីជាម្ចាស់ទឹកម្ចាស់ដី។ កិច្ចពិធីនៅតំបន់ទាំងនេះ ធ្វើឡើងខុសៗគ្នាទាំងរបៀបធ្វើ ទាំងការជ្រើសរើសពេលវេលា ឧទាហរណ៍សព្វថ្ងៃមានអ្នកខ្លះរហូតដល់ទៅធ្វើកិច្ចនេះពេលព្រឹកទៀតផងដែលពីមុនមកពុំដែលមាន។
បើនៅខេត្តសៀមរាប ឬនៅខាងជើងលើនោះទៅទៀតកិច្ចនេះគេហៅថា «ប្រុងពលី»។ មានការសិក្សាសំខាន់មួយធ្វើឡើងដោយនាង ខុន បុប្ផា ក្នុងក្របខ័ណ្ឌនៃសារណាបញ្ចប់ការសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យាឆ្នាំ២០១៣ ដែលពន្យល់ច្បាស់លាស់អំពីស្រទាប់ជំនឿផ្សេងៗក្នុងកិច្ចនោះ។
ពាក្យថា «ប្រុង» ដែលប្រើក្នុងកិច្ចពិធីមានន័យថា «រៀបចំ», «ធ្វើឲ្យមានសណ្តាប់» ជាដើម ឯពាក្យថា«ពលី» ច្រើននិយាយទៅអំពើអ្វីមួយដែលមានលក្ខណៈជាការបូជា ពីការសុខចិត្តខាតបង់អ្វីមួយដើម្បីបុព្វហេតុធំជាងនោះ ជាពិសេសយើងស្គាល់ពាក្យថា «ពលីជីវិត» ដែលពុំចាំបាច់ពន្យល់វែងឆ្ងាយទៀតឡើយ។ ពាក្យនេះជាពាក្យសំស្ក្រឹត ហើយជួនកាលខ្មែរនិយាយរួញមកជា «ព្លី» ដូចមានពាក្យថា «ព្លីការ» ស្រាប់។ ទាល់តែយល់ពាក្យទាំងមូលថា «ប្រុងពលី» នេះ ទើបយើងយល់ថា គេបូជាអ្វីមួយហាក់ដូចជាការខាតបង់សិន ដើម្បីឲ្យកិច្ចសំខាន់ៗក្នុងពិធីអ្វីមួយធំដុំ ធ្វើទៅមានប្រសិទ្ធភាព ពោលគឺបានផល។ ដូចនាង ខុន បុប្ផា បានពន្យល់មកហើយ បើគិតដូចជាតួអង្គរឿងអ្វីមួយ នៅក្នុងកិច្ចនេះមានតួអង្គពីរ ៖ មួយគឺ «ក្រុងពាលី» ដែលជាស្តេចអសោរមួយអង្គ ឯមួយទៀតគឺ «នាងគង្ហីង» ដែល
តំណាងឲ្យព្រះធរណី។
យើងដឹងហើយថា នៅបុរាណកាលខ្មែរកាន់ព្រហ្មញ្ញសាសនាយ៉ាងយូរ ដូច្នេះធ្លាប់បានជ្រួតជ្រាបពីរឿងរ៉ាវផ្សេងៗហៅថាទេពកថានោះជាច្រើន។ ក្នុងនោះមានរឿងមួយដែលមានក្នុងនិកាយព្រះនារាយណ៍ ហើយដែលនិយាយថា ៖ នាសម័យថ្ងៃមួយ ស្តេចអសោរម្នាក់ហៅថាក្រុងពាលី មកក្អេងក្អាងប្រកាសប្រកូកថា ដីទាំងមូលនេះជារបស់វា ហើយទេពនិករ មនុស្ស សត្វទាំងអម្បាលម៉ាន ត្រូវទៅណាឲ្យផុតពីដែនដី។ ទាំងអស់គ្នាក៏ភ័យព្រួយពុំដឹងធ្វើយ៉ាងណា ហើយក៏នាំគ្នាទៅទូលព្រះនារាយណ៍ឲ្យជ្រាបពីសភាពការណ៍ធ្ងន់ធ្ងរនោះ។ ព្រះនារាយណ៍ក៏យាងចុះមកជាអវតារមួយក្រោមរូបភាពជាមនុស្សតឿ ហើយព្រះអង្គក៏ធ្វើជាទៅសូមអង្វរសូមដីពីក្រុងពាលីក្នុងរង្វង់តែបីជំហានប៉ុណ្ណោះ គ្រាន់នឹងរស់នៅលើលោកនេះ។ ក្រុងពាលីគិតថា ណ្ហើយ! បីជំហានគ្មានខាតបង់ដីអ្វីប៉ុន្មានឡើយ ណាមួយគាត់នេះជាមនុស្សតឿផង ជំហានជើងនោះកាន់តែខ្លីទៅទៀត។ គិតដូច្នោះហើយក៏ប្រាប់ទៅមនុស្សតឿថាខ្លួនសុខចិត្ត។ ពេលនោះព្រះនារាយណ៍ក៏ក្រឡាខ្លួនឲ្យមានទំហំធំយ៉ាងមហិមា យាងដើរបានតែបីជំហានទៅក៏ហួសផុតផែនដីទៅទៀត (រូបលេខ១-២) ហើយទើបព្រះអង្គប្រាប់ក្រុងពាលីថា ឥឡូវនេះផែនដីទាំងមូលជារបស់យើងហើយឯងត្រូវទៅជ្រកនៅទីណាផ្សេងទៀតទៅ។ ក្រុងពាលីក៏សោកស្តាយយ៉ាងខ្លាំងហើយក៏ទូលព្រះអង្គវិញថាបើផុតពីដីនេះទៅទូលបង្គំធ្វើយ៉ាងណានឹងមានជម្រកកើត? ព្រះនារាយណ៍ក៏មានបន្ទូលឲ្យក្រុងពាលីមុជខ្លួនទៅនៅទីជ្រៅនៅក្នុងដី ផុតពីមុខពីមាត់គេឯង។ ឈុតត្រង់នេះសំស្ក្រឹតហៅថា «វិឞ្ណុត្រីវិក្រម» ប្រែថា «បីជំហាននៃព្រះនារាយណ៍»។ ដូច្នេះយើងឃើញថាអ្នកនៅក្នុងដីគឺក្រុងពាលី។ នេះជាទេពកថាមួយក្នុងព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។
ក្នុងពុទ្ធសាសនាវិញគ្មានរឿងដូច្នេះទេ តែទេពដែលទាក់ទងនឹងដី ឬនិយាយឲ្យច្បាស់ជាងនេះទៀតដែលជានិមិត្តរូបនៃដីគឺនាង «ធរណី» ដែលខ្មែរនិយមហៅថា «នាងគង្ហីងព្រះធរណី» ឬខ្លីជាងនេះទៀតថា «នាងគង្ហីង»។ នាងគង្ហីងខុសពីក្រុងពាលីគ្រប់បែបយ៉ាង គឺថាជាអ្នករស់នៅក្នុងដីក៏ពុំមែនថាជាស្តេចនៃដីក៏កាន់តែពុំមែនទៅទៀត ព្រោះគ្រាន់តែជានិមិត្តរូបនៃដីប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាក្នុងពុទ្ធប្រវត្តិ ក្នុងឈុតដែលហៅថា «មារវិជ័យ» ឬនិយាយសាមញ្ញជាងនេះហៅថា «ផ្ចាញ់មារ» នៅពេលដែលមារមកចង់ដណ្តើមយកបល្ល័ង្កដែលព្រះអង្គកំពុងគង់នៅ ព្រះអង្គក៏និយាយទៅមារថាការដែលព្រះអង្គប្រតិបត្តិធម៌យ៉ាងយូរនៅក្នុងព្រៃស្ងប់ស្ងាត់នោះ មានតែដីនៅក្រោមបល្ល័ង្កនេះទេដែលជាសាក្សីពេជ្រញាណ។ ពេលនោះហើយផែនដីក៏ផុសចេញឡើងក្រោមរូបភាពជានាងគង្ហីងច្បូតសក់កើត(រូបលេខ៣-៤) បានទៅជាទឹកជន់លិចលង់ទ័ពមារដែលមកបម្រុងយាយីព្រះអង្គនោះ។ ខុសពីខាងលើអម្បាញ់មិញ ឈុតនេះជាទេពកថាក្នុងព្រះពុទ្ធសាសនា។
បើយើងមើលកិច្ចហៅថា «ប្រុងពលី» ដែលអ្នកស្រុកខាងជើង មានអ្នកស្រុកនៅតំបន់អង្គរជាដើមប្រារព្វធ្វើទើបយើងយល់ថា នៅពីក្រោយសេចក្តីពន្យល់តាមព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា មានជំនឿទូទៅមួយដែលមនុស្សលោកធ្លាប់ជឿពីមុនមក ហើយដែលយើងត្រូវយកមកគិត។ ជំនឿនោះទាក់ទងនឹងការបូជាមនុស្សតែម្តង ជាពិសេស ជាពិសេសមនុស្សស្រី ដ្បិតគេយល់ថា ភូតឬខ្មោច កើតឡើងពីមនុស្សដែលគេយកទៅបូជានោះ មានអានុភាពអាចការពារទីកន្លែងណាមួយទប់ទល់នឹងសត្រូវគ្រប់បែបយ៉ាង។ យើងខ្ញុំពុំចាំបាច់និយាយវែងឆ្ងាយពេកទេ អ្នកអានយកតែរឿងអ្នកតាឃ្លាំងមឿងមកគិតទៅក៏យល់ហើយ ព្រោះក្នុងរឿងនោះគេនិយាយថា ដោយទាល់តម្រិះមិនដឹងធ្វើយ៉ាងម៉េចទៀតដើម្បីបង្រ្កាបទ័ពសៀមបាន ឧកញ៉ាសួគ៌ាលោកឈ្មោះថា មឿង ក៏សម្រេចចិត្តជីករណ្តៅដាំលំពែងច្រូងច្រាង ហើយលោតសម្លាប់ខ្លួននៅក្នុងនោះដើម្បីកទ័ពខ្មោចមកវាយសត្រូវ។ នេះជារឿង «ពលីជីវិត»ក្នុងបំណងបម្រើបុព្វហេតុអ្វីមួយធំ។ ម្យ៉ាងទៀត មិនថាតែខ្មែរទេ ជនជាតិនានាជិតឬឆ្ងាយ តែងជឿរឿងថាកប់មនុស្សស្រីជាដើមនៅគល់ស្ពាន ឬក៏សំណង់អ្វីមួយធំធេងដើម្បីឲ្យនៅថែរក្សានៅទីនោះ។ស្រទាប់ជំនឿដែលនៅពីក្រោយព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនានេះ និយាយឲ្យខ្លីមក ជាស្រទាប់ដែលសព្វថ្ងៃយើងនិយមហៅថា «ជីវចល»។ នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តនានាភាគខាងជើង គេតែងតែសូនរូបនាងគង្ហីងអំពីម្សៅ ហើយកប់ទៅក្នុងអន្លង់មួយជានិច្ច ដែលជានិមិត្តរូបនៃការបូជាមនុស្ស (រូបលេខ៥-៧, ៨-១០, ១១-១៣)។ ហើយម្យ៉ាងទៀត គេច្រើនតែធ្វើកិច្ចហៅថា «ប្រុងពលី» នៅពេលបាក់រសៀលគឺពេលដែលមិនយូរទៀតថ្ងៃនឹងលិច លើកលែងតែក្នុងមង្គលការដែលគេអាចធ្វើមុននោះដែរ តែយ៉ាងណាក៏នៅក្នុងរសៀល។ មិនតែប៉ុណ្ណោះគេឃើញមានមនុស្សម្នាក់អង្គុយបាំងឆ័ត្រលើរណ្ដាប់ទាំងនោះពុំដែលខានឡើយ ដែលហាក់ដូចជាបញ្ជាក់ថា ជាពេលនិងជាទីងងឹត ដ្បិតកិច្ចទាំងមូលនេះជារឿងបូជាជីវិត (រូបលេខ១៤-១៦)។
តាមស្មានមើលទំនៀមនេះប្រហែលកើតមកពីយូរអង្វែងហើយ ដែលបង្ហាញពីក្បួនច្បាប់ ឬក៏ថាជាយ៉ាងណាក៏ដោយ កិច្ច «ប្រុងពលី» ឬ «សែនក្រុងពាលី» នេះមានស្រទាប់ជំនឿទាំងអស់ដែលមានក្នុងជំនឿខ្មែរ គឺថាជំនឿជាមូលដ្ឋាននោះ ជាជំនឿជីវចល ហើយដែលមានជំនឿក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាមកតាំងនៅជាស្រទាប់ៗត្រួតគ្នាតៗ។