ប៉ៅថ្នាំ

ដោយ គង់ វីរៈ

នៅសម័យទំនើបនេះសង្គមមនុស្សវិវឌ្ឍន៍លឿនណាស់។ ខ្ញុំពុំធ្វើការវិនិច្ឆ័យលើការវិវឌ្ឍន៍នោះទេ គ្រាន់
នៅតាមដងទន្លេ ជាពិសេសមាត់ទន្លេធំដែលឆ្លងកាត់ខេត្តកំពង់ចាមនិងក្រចេះ គេតែងប្រទះឃើញ
ចម្ការថ្នាំជក់ប្រភេទផ្សេងៗ ដូចធ្លាប់មាននិយាយពីមុនខ្លះៗហើយនៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរ
នេះដូចជាត្រង់ជំពូកទី១ លេខរៀងទី៤២ និង៤៧ជាដើម។ នៅទីនេះវិញ ខ្ញុំពុំនិយាយពីដំណាក់កាល
ដើមដែលដាំ ឬក៏ដែលបន្ទាប់មកគេកាច់ស្លឹកថ្នាំយកទៅចំហុយឲ្យបានជាស្លឹកស្ងួត ដូចឃើញនៅរូប
លេខ១នោះទេ គឺខ្ញុំនិយាយពីដំណាក់កាលដែលគេហាន់សន្លឹកថ្នាំខ្មែរ ឬហៅម្យ៉ាងទៀតថាថ្នាំខ្លាំងនោះ
ទៅជាសរសៃរួចហើយ (រូបលេខ២) យកមករៀបចំឲ្យទៅជាដុំបន្ទះៗហៅថា «ប៉ៅ»។ ឧទាហរណ៍
បង្ហាញនៅទីនេះបានមកពីភូមិមួយក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។  

រូបលេខទី១

រូបលេខទី២

រូបលេខទី៣

រូបលេខ៣ បង្ហាញពីទិដ្ឋភាពទូទៅនៃផ្ទះមួយដែលរកស៊ី «ប៉ៅថ្នាំ» ពោលគឺយកសរសៃថ្នាំមករៀបចំនិង
កៀបរឹតឲ្យទៅជាបន្ទះទំហំស្មើៗគ្នា។ មើលតែរូបនេះទៅក៏យល់ហើយថា សិប្បកម្មប្រភេទនេះ ទោះបីពុំ
មែនជាខ្នាតធំក៏ដោយ ក៏ច្បាស់ជាតម្រូវឲ្យមានការជួលកម្មករជួយធ្វើការងារដែរ។ នៅរូបលេខ៤ យើង​
ឃើញគេកំពុងជជុះឲ្យសរសៃថ្នាំរាយធូរបន្តិច។ នៅរូបលេខ៥-៧ គេយកថ្នាំដែលរាយហើយនោះមក
រៀបនឹងដៃ​ឲ្យចេញជាស្រទាប់នៅលើកំណាត់សំពត់ ដែលខ័ណ្ឌគ្នាពីស្រទាប់មួយទៅស្រទាប់មួយ។
បន្ទាប់មកគេយកដុំស្រទាប់ទាំងមូលនោះទៅកៀបរឹតនឹងអង្គំម្យ៉ាង ដែលមានពុម្ពជាប្រអប់ក្រោមរាង
បួនជ្រុងទ្រវែង សម្រាប់ដាក់ថ្នាំ (រូបលេខ៨)។ ទាល់តែកៀបដូច្នេះហើយ ទើបគេបកយកកំណាត់
សំពត់ចេញ (រូបលេខ៩) ព្រោះពេលនោះថ្នាំមួយស្រទាប់ៗក្លាយទៅជាបន្ទះហើយ។ ធ្វើដូច្នោះរួចទើប
គេបត់បន្ទះថ្នាំនោះឲ្យទៅជាដុំៗដាច់ពីគ្នា ហៅថាមួយប៉ៅៗ និងរៀបទុកដាក់យ៉ាងមានរបៀបរៀបរយ
(រូបលេខ១០-១១)។ 

រូបលេខទី៤

រូបលេខទី៥

រូបលេខទី៦

រូបលេខទី៧

រូបលេខទី៨

រូបលេខទី៩

 

រូបលេខទី១០

រូបលេខទី១១