ចាប់ជាតិ

ដោយ ភឹង តារា និង ឯម គឹមស្រៀង

ក្នុងចំណោមពិធីឆ្លងវ័យទាំងអម្បាលម៉ាន ពិធីដែលទាក់ទងនឹងសពវែងឆ្ងាយជាងគេ ហើយអាចខុស
គ្នាខ្លាំងពី តំបន់មួយទៅតំបន់មួយក្នុងប្រទេសកម្ពុជា ពុំថាតែរវាងខ្មែរនិងសាសន៍ដទៃឡើយ សូម្បីតែ
រវាងខ្មែរនិងខ្មែរក៏អាចខុសគ្នាច្រើន។ ជាទូទៅគេយល់ថា សពត្រូវឆ្លងកាត់ដំណាក់កាលផ្សេងៗមុន
នឹងបានស្ងប់ហើយទៅចាប់ជាតិថ្មីបាន។ ខ្ញុំពុំរ៉ាយរ៉ាប់របៀបផ្សេងៗគ្នាទាំងនោះទេ គឺសូមយកតែ
ទំនៀមដែលមានជាទូទៅនៅជនបទតំបន់អង្គរ។ បើយកការវិភាគពិចារណាមកសារុបឲ្យខ្លី គឺថាទី
មួយ កិច្ចទាំងអម្បាលម៉ាន ទាក់ទងនឹងស្រទាប់ជំនឿទាំងបីធំៗរបស់ខ្មែរដែលរាយមកគឺជំនឿជីវចល,
ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា រីឯទីពីរគឺថាកិច្ចទាំងនោះធ្វើឡើងក្នុងពីរដំណាក់កាលធំៗ។ នៅ
ដំណាក់កាលទីមួយ គេយកសពដែលទើបនឹងស្លាប់នោះទៅកប់សិនក្នុងរយៈពេលយ៉ាងហោចណាស់
ក៏មួយឆ្នាំដែរដើម្បីឲ្យ “ព្រះធរណីឱប”។ រយៈពេលនេះគ្រប់គ្រាន់នឹងឲ្យសាច់រលាយចេញអស់ពីខ្លួន
ហើយទើបគេ “លើកសព” ពោលគឺគាស់យកឆ្អឹងមកបូជា ដែលជាដំណាក់កាលធំទីពីរ។

 ដំណាក់កាលចុងក្រោយនេះតែងតែធំធេង ហើយក្នុងនោះគេឃើញទំនៀមដែលជាមរតកព្រហ្មញ្ញ
សាសនានៅអង្គរច្រើនណាស់។ គោលបំណងនៃការបូជាសពគឺធ្វើយ៉ាងណាឲ្យអ្នកដែលស្លាប់បានទៅ
ចាប់ជាតិនៅស្ថានដ៏គប្បីឬដ៏ប្រសើរ។ ហេតុនេះហើយបានជាមុមឦសានឬក៏លំហប៉ែកឦសាននែ
រាជវតិតែងតែមានរានយមរាជ, ភ្នំខ្សាច់ដែលគេពូនផ្ចិតផ្ចង់ដើម្បីបំបួសនៅពេលបូជាហើយ (រូបលេខ
១-៤) ដែលខុសពីមុមឬជ្រុងដទៃទៀត ត្បិតទិសឦសានជាទិសដែលសពចេញទៅចាប់ជាតិ។ មិនតែ
ប៉ុណ្ណោះទេ បើទង់មានតែមួយគឺគេដោតនៅជ្រុងឦសាន តែបើមាននៅគ្រប់ជ្រុងក៏ច្រើនឃើញថាទង់
នៅជ្រុងឦសានច្រើនតែខុសគេ គឺថាគេមិនដោតកប់ទៅក្នុងដីផ្ទាល់ដូចនៅបីជ្រុងទៀតឡើយ តែគេឲ្យ

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

គល់ដងទង់នោះនៅផុតពីដី ដោយប្រើបង្គោលជាឃ្នៀប។ នៅរូបលេខ៥
យើងឃើញថាគេយកដែកបីមកដោតដងទង់នៅចន្លោះបង្គោលពីរ ដើម្បី
ឲ្យគល់នោះផុតនៅលើដី មានន័យថាសពទៅចាប់ជាតិនៅស្ថានលើ។ 

តែនៅទីនេះខ្ញុំយកតែផ្នែកខាងចុងនែកិច្ចមួយនៅចុងក្រោយគេបង្អស់
ហៅថា “ប្រែរូប” មកនិយាយ ៖

ប្រែរូបមានន័យថារូបនោះទៅជារូបផ្សេង លែងទាក់ទងនឹងរូបមុនទៀត
ហើយ។ ពេលដែលប្រែរួច ក្រុមគ្រួសារសពយកធាតុមកលាងនឹងទឹក
ដូង(រូបលេខ៦) មានទាំងតុបតែងធាតុនោះដោយលាបទឹកអប់ប្រេង
ម្ស៉ៅជាដើមផង (រូបលេខ៧)។ ផុតពីនោះភ្លាមមក កន្សែងដែលក្នុង
នោះមានធាតុទើបតែលាងសម្អិតសម្អាងនោះ គេយោលធ្វើជាអង្រឹង
ហើយបំពេធាតុដូចជាបំពេទារកពិតៗដូច្នោះឯង (រូបលេខ៨)។ ត្រង់
នេះសូមកុំយល់ថាគេបំពេសព តែត្រូវជ្រាបថាគេបំពេទារកដែលគេ
ឧបកិច្ចថាទើបនឹងចាប់ជាតិ(រូបលេខ៩)។ នៅជំពូកទី៧, លេខរៀង
ទី១៦ អ្នកអានអាចឃើញថា អ្នកយោលនឹងអ្នកបំពេនោះស្រងូត
ស្រងាត់ ខ្លះស្រក់ទឹកភែ្នកទៀតផង ដោយសារនឹ កស្រណោះថា
អំណើះត ទៅអ្នកស្លាប់នោះដាច់ផុតចេញពីខ្លួនជាស្ថាពរ។ 

រូបលេខ៧

រូបលេខ៨

រូបលេខ៩