ធ្លូញ

ដោយ អាំង ជូលាន 

អ្នកដែលរកស៊ីត្បាញជាលប្រភេទផ្សេងៗ ឬគ្រាន់តែត្បាញ
សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន សុទ្ធសឹងស្គាល់ដូចគ្នានូវពាក្យ
ថា «ធ្លូញ» (បើតាមវចនានុក្រម មានអ្នកស្រុកខ្លះហៅថា
»ធ្លុញ»)។ រូបដែលបង្ហាញនៅទីនេះ គឺគេធ្លូញវល្លិរពាក់
មានន័យថា គេត្រកួញវល្លិនោះឲ្យទក់ ស្វិត ដើម្បីប្រើជាខ្សែ
យកទៅរុំព័ទ្ធលើដៃកញ្ឆេមួយ។ ជាធម្មតាគេរើសយកវល្លិ
ណាវែងដែលស្អាតស្មើ ពុំមានថ្នាំងធំពេក យកមកធ្លូញ (រូប
លេខ១-២)។ ដុំដែលបានមកពីវល្លិនីមួយៗតែងមានរូបរាង
ដូចគ្នា ហើយគេហៅថា «ទន្លូញ» (រូបលេខ៣-៤)។
សូមចូលមើលកុនខ្លី បង្ហាញអំពីគេធ្លូញវល្លិរពាក់នៅភូមិគិរី
មានន្ទ ក្នុងតំបន់អង្គរ។

រូបលេខ១

 

រូបលេខ២

រូបលេខ៣

រូបលេខ៤