រស់នៅក្តីណា ?

ដោយ អាំង ជូលាន

    

ខ្ញុំសូមចុះធម៌សូត្រប្រែជាខ្មែរយ៉ាងសាមញ្ញមួយ ដែលយើងតែងសូត្រ ឬតែងឮនៅពេលចប់កិច្ច
សូត្រមន្តអ្វីមួយ ដូចខាងក្រោមនេះ។

            តេជះខ្ញុំសាង                 សម្អិតសម្អាង                        ឱនកាយវាចា
            សូមសុខសោភា                រួចពីទុក្ខា                   ឆ្លងដល់ត្រើយមហា
                                            ពោលគឺនិព្វាន។  

            គ្រប់ជាន់គ្រប់ជាតិ             កុំឲ្យខ្ញុំឃ្លាត                      ពីសីលនិងទាន
            គំនិតខ្ញុំកើត                   កំណើតខ្ញុំមាន                   មគ្គផលជាស្ពាន
                                            ដល់ស្ថានថ្លៃថ្លា។

            ខ្ញុំជូនមគ្គផល                 ចំពោះទៅដល់                          មាតាបិតា
            គុណគ្រូឧបជ្ឈា-                 យាចារ្យ                          គុណញាតិកា
                                            ប្រាំពិលសន្តាន។

             ជីដូនជីតា                    រស់នៅ ក្តី ណា            លោកម្ចាស់ចែកស្ថាន
             ខ្ញុំជូនមគ្គផល               កុសលថ្កើងថ្កាន              សូមសុខក្សេមក្សាន្ត
                                           ដល់ស្ថានផុតទុក្ខ។

ក្នុងពាក្យសូត្រទាំងមូលនេះ ឃ្លាដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមាននៅល្បះទី៤ ដែលនិយាយថា រស់នៅ ក្តី

ណា ជាពិសេសគឺពាក្យ «ក្តី» ដែលគួរយកមកពិចារណា។ តាមខ្ញុំស្មានមើលទៅ អ្នកដែលយល់ឃ្លានេះ
ពិតប្រាកដ ប្រហែលជាពុំមានច្រើនទេ។ ក្នុងភាសាខ្មែរមានពាក្យពីរផ្សេងគ្នា ពោលគឺគ្មានន័យអ្វីទាក់
ទងគ្នាឡើយ តែដែលសព្វថ្ងៃសរសេរដូចគ្នា៖ «ក្តី»។ 

ពាក្យទីមួយដើមឡើយគឺ «គតិ» ប្រែថា «ដំណើរ», «ដំណើរដើមទង», «ដំណើររឿង», «រឿងដែលត្រូវ
ជំនុំជម្រះ»។ ពាក្យនេះក្លាយមកជា «ក្តី» ដូចជាមានពាក្យថា «ក្តីក្តាំ», «កាត់ក្តី», «សាលាកាត់ក្តី»។ ខ្ញុំ
ដឹងហើយថា នៅស.វ.ទី២០ថ្មីៗនេះ គេយកពាក្យដើម ពោលគឺ «គតិ» មកប្រើវិញដែរ តែន័យនោះរួញ
មកនៅត្រឹមតែ «ដំណើរ» ដូចជាមានពាក្យថា «គតិបណ្ឌិត», «កាកគតិ» ជាដើម តែពាក្យ «ក្តី» ក្នុង​ន័យ​
វែងឆ្ងាយដូចពោលពីខាងលើអម្បាញ់មិននេះក៏នៅតែប្រើដដែល ពុំបាត់បង់ទៅណា។ 

ពាក្យ «ក្តី» ទីពីរ ដើមឡើយគឺ «កុដិ» ដែលប្រើពាសពេញក្នុងសិលាចារឹកបុរាណ។ តាមពិតទៅនេះជា
ករណីដែលភាសាបារាំងសេសហៅថា doublet គឺថា ពាក្យដើមតែមួយបែកទៅជាពីរ ដ្បិតពាក្យដើម
បំផុតថា «កុដិ» នោះ នៅជាកុដិដដែលរហូតផងដូចយើងស្គាល់ស្រាប់ ហើយជាមួយគ្នានោះក្លាយមកជា
«ក្តី» ដែលគេប្រើទូទៅដូចគ្នាផង ដូចមានឈ្មោះបុរាណដ្ឋាន ឬលំនៅបព្វជិតខ្លះៗ៖ បន្ទាយក្តី, កំពង់ក្តី,
ក្តីអង្គ,​ ក្តីតាកុយ, ក្តីតាចិន។ល។ 

គឺពាក្យ «ក្តី» ទីពីរនេះឯងដែលទាក់ទងនឹងប្រធានបទនេះ។ នៅបុរាណកាល «ក្តី» សំដៅលើអាគារច្រើន
យ៉ាង រាប់តាំងពីជម្រកនៃអ្នកធ្វើធម៌ឡើងទៅ។ ដែលប្រើជាញឹកញាប់នោះគឺតែងសំដៅទៅលើតួប៉ម
ប្រាសាទ។ នៅរូបលេខ១ យើងឃើញផ្នែកកណ្តាលនៃប្រាសាទព្រះគោ ដែលមានតួប៉ម៦ រាយគ្នាជាពីរ
ជួរនៅលើខឿនតែមួយ។ ដែលសព្វថ្ងៃយើងចាប់ផ្តើមនិយមថា «តួប៉ម» នោះ នៅក្នុងសិលាចារឹក
ប្រាសាទព្រះគោតែម្តងគេហៅថា វ្រះកុដិ (ពោលគឺ «ព្រះកុដិ»)។ ឯប្រាសាទបាយ័ន្តជាដើមវិញគឺពុំមាន
ប៉មដាច់គ្នារបៀបនេះទេ តែមានខ័ណ្ឌជាបន្ទប់ៗ ដែលដើមឡើយមានតម្កល់ប្រតិមាអ្វីមួយ ដូចជានៅ
តួប៉មដែរ។ បន្ទប់​នីមួយៗនោះក៏សិលាចារឹកប្រាសាទបាយ័ន្តហៅថា «វ្រះកុដិ» ដូចគ្នា។ ខ្ញុំសូមផ្អាកការ
រៀបរាប់ហើយនិយាយពីនាទីនៃប្រាសាទបុរាណសិន។ បើពោលឲ្យសាមញ្ញបំផុតគឺថា ប្រាសាទជា
លំនៅឬផ្ទះរបស់ទេពដូច្នេះហើយ កាលពីជំនាន់ដែលសាងក្នុងប៉ម ឬបន្ទប់នីមួយ‌ៗតែងមានប្រតិមារូប
ទេពទោះជាក្រោមរូបភាពជាលិង្គ ឬជាព្រះគោក៏ដោយ ដ្បិតលិង្គឬព្រះគោតាងឲ្យព្រះឥសូរ។ តែជួន
កាលទៀត ទេពនោះពុំមែនជាទេពសុទ្ធសាធឡើយ គឺជាទេពដែលក្សត្រ, បព្វជិត ឬអ្នកធំណាមួយ
ទៅផ្ញើខ្លួនសណ្ឋិតក្រោយពីអស់សង្ខារទៅ។ ប្រតិមារបៀបនេះសិលាចារឹកហៅថាយឝសរីរ(យសសរីរ)
សំដៅថាជារូបមនុស្សដែលស្លាប់ទៅហើយ តែដែលទៅភ្ជាប់និស្ស័យនឹងទេពណាមួយដែលខ្លួនធ្លាប់
គោរពបូជាកាលដែលនៅមានជីវិត។ និយាយឲ្យខ្លីមកស្ទើរតែអាចថា បុព្វការីដែលកូនចៅក្រោយមក
គោរពបូជាហាក់បីដូចជាទេព។ បើបុព្វការីនោះចែកស្ថានទៅមិនទាន់បានយូរអង្វែងច្រើនជំនាន់ពេកទេ
កូនចៅជំនាន់ក្រោយៗមកអាចនៅចាំបានថាគេតម្កល់រូបនៅ «ព្រះកុដិ» (ឬ «ព្រះក្តី») ណាមួយ។ 

រូបលេខ១

ឥឡូវចូរយើងក្រឡេកមើលមកសព្វថ្ងៃនេះថា តើគំនិតជាមូលដ្ឋាននោះបាត់បង់ទៅហើយឬអ្វី? រូប
លេខ២-៣ បង្ហាញពីកោដ្ឋដាក់ធាតុដែលគេតម្កល់នៅលើធ្នឹមទ្វារប្រាសាទបុរាណមួយ។ នៅរូបលេខ
៤ ឃើញមានប៉មប្រាសាទ (ព្រះកុដិ) ហើយនៅខាងលើធ្នឹមទ្វារដូចគ្នាក៏ឃើញមានគេយកធាតុមក
តម្កល់ដូចគ្នាដែរ (រូបលេខ៥-៦)។ រូបលេខ៧ គឺតួប៉មប្រាសាទមួយដែលសាងនៅក្នុងល្អាងភ្នំខ្យង។ ថ្វីដ្បិតតែពុំឃើញមានធាតុនៅក្នុងព្រះកុដិនោះតែម្តង ក៏គង់យើងឃើញមាននៅជិតៗនោះតាមក្រហូង
ថ្ម (រូបលេខ៨)។ ឯរូបលេខ៩វិញ គឺកោដ្ឋដែលគេយកមកតម្កល់នៅតួប៉មមួយនៃប្រាសាទភ្នំជីសូរ្យ។  

រូបលេខ២

រូបលេខ៣

 

រូបលេខ៤

រូបលេខ៥

រូបលេខ៦

 

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១០

ឥឡូវចូរយើងក្រឡេកមើលមកសព្វថ្ងៃនេះថា តើគំនិតជាមូលដ្ឋាននោះ
បាត់បង់ទៅហើយឬអ្វី? រូបលេខ២-៣ បង្ហាញពីកោដ្ឋដាក់ធាតុដែលគេ
តម្កល់ នៅលើធ្នឹមទ្វារប្រាសាទបុរាណមួយ។ នៅរូបលេខ៤ ឃើញមាន
ប៉មប្រាសាទ (ព្រះកុដិ) ហើយនៅខាងលើធ្នឹមទ្វារដូចគ្នាក៏ឃើញមាន
គេយកធាតុមកតម្កល់ដូចគ្នាដែរ (រូបលេខ៥-៦)។ រូបលេខ៧ គឺតួប៉ម
ប្រាសាទមួយដែលសាងនៅក្នុងល្អាងភ្នំខ្យង។ ថ្វីដ្បិតតែពុំឃើញមាន
ធាតុនៅក្នុងព្រះកុដិនោះតែម្តង ក៏គង់យើងឃើញមាននៅជិតៗនោះតាម
ក្រហូងថ្ម (រូបលេខ៨)។ ឯរូបលេខ៩វិញ គឺកោដ្ឋដែលគេយកមកតម្កល់
នៅតួប៉មមួយនៃប្រាសាទភ្នំជីសូរ្យ។ 

ឧទាហរណ៍ប៉ុន្មានអម្បាញ់មិញនេះបង្ហាញថា ថ្វីដ្បិតតែគ្មានប្រតិមាអ្វីជា
ចម្លាក់រូបមនុស្សក្តី ក៏គង់ធាតុនៃមនុស្សនោះគេយកមកតម្កល់នៅក្នុង
ប៉មប្រាសាទខ្លះៗនៅឡើយដែរ។ ជួនកាលទៅទៀតគឺរូបរាងនៃប្រាសាទ
បុរាណតែម្តង ដែលសម័យក្រោយមកគេកែកំពូលឲ្យមានរូបរាងល្មម
សន្មតថាទៅជាចេតិយ ដែលជាកន្លែងបញ្ចុះធាតុទៅទៀត (រូបលេខ
១០-១១)។ ដូច្នេះរហូតដល់ត្រឹមនេះក៏ន័យមូលដ្ឋានដើមនៃតួប៉ម
ប្រាសាទមិនផ្លាស់ប្តូរទៅណា។ បើនិយាយពីចេតិយសម័យថ្មីតែម្តង
ក៏យើងយល់ហើយថាជាកន្លែងតម្កល់ធាតុ។ ជួនកាលមានកោដ្ឋតែមួយ
ចំនួនតូច ដែលផ្ទុកធាតុសពសមាជិកគ្រួសារណាមួយ តែជួនកាលទៀត
បើមើលមកចេតិយដែលហៅថាចេតិយសាធារណ៍វិញ (រូបលេខ១២)
ឃើញថា ចំនួនកោដ្ឋអាចមានដល់រាប់សិប ហើយសពទាំងនោះពុំមែន
ជាសាច់ញាតិនឹងគ្នាឡើយ តែដោយសារគ្រួសារនីមួយៗពុំសូវមានធន
ធាន ព្រះសង្ឃឬសប្បុរសជនសាងចេតិយនោះឡើងសម្រាប់សហគមន៍
ទាំងមូល (រូបលេខ១៣-១៤)។ ជួនកាលទៅទៀតយើងឃើញគេតម្កល់
កោដ្ឋនៅក្នុងរានព្រះភូមិផង។ ជួនកាលព្រះភូមិនោះនៅក្នុងបរិវេណដីផ្ទះ
(រូបលេខ១៥-១៦)។ ក្នុងករណីនេះកូនចៅនៅងាយចាំបានថាកោដ្ឋណា
ជាធាតុរបស់នរណា។ តែបើរាននោះដាំក្នុងបរិវេណវត្តវិញ (រូបលេខ១៧
-១៨) ឃើញថា ទៅអនាគតអ្នកជំនាន់ក្រោយអាចបាត់ការចងចាំ ហើយ
បើនៅ ប្រសេចប្រសាចច្រើនដូចឃើញមួយផ្នែកនៅរូបលេខ១៩ផងនោះ
ច្បាស់ជាយូរទៅរក «ក្តី» នោះមិនឃើញឡើយ។ 

ឧទាហរណ៍តាំងពីលើមកដល់ក្រោមនេះហើយ ដែលឲ្យយើងយល់ពាក្យ
ថា «រស់នៅក្តីណា លោកម្ចាស់ចែកស្ថាន»ដ្បិតរូបសំណាក ឬធាតុនៃអ្នក
ចែកស្ថានយូរហើយនោះ កូនចៅសព្វថ្ងៃលែងដឹងថា នៅទីណាហើយ
ព្រោះញាតិខ្មែរនីមួយៗធំធេងណាស់ គឺមានដល់ទៅ «ប្រាំពិលសន្តាន»។

រូបលេខ១១

 

រូបលេខ១២


រូបលេខ១៣


រូបលេខ១៤


រូបលេខ១៥


រូបលេខ១៦

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៩