សម្បត្តិរួមនៃសហគមន៍

ដោយ ខៀវ ច័ន្ទ

ពាក្យថា «សហគមន៍» នៅទីនេះប្រើក្នុងន័យទូទៅថាជាក្រុមមនុស្ស ដែលរស់នៅក្នុងភូមិមួយជាមួយ
គ្នា ឬក៏ភូមិមួយចំនួនដែលនៅជាប់ៗគ្នា ហើយដែលហាក់ដូចជាផ្សេងពីគ្នាដោយសារតែការកម្រិត
ព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ នៅផ្នែកខាងកើតនៃតំបន់អង្គរ ក្នុងចំណោមភូមិដែលមានឈ្មោះលេចធ្លោ
ជាងគេ មានភូមិមួយដែលសព្វថ្ងៃសរសេរជា «បង្កោង» ហើយឈ្មោះនេះ អ្នកស្រុកជាទូទៅ ទោះ
ជារស់នៅឆ្ងាយពីនោះល្មមៗក៏តែងតែស្គាល់ ឬធ្លាប់ឮ។ សិលាចារឹកពីស.វ.ទី៩ដែលគេប្រទះឃើញ
នៅតំបន់រលួសក៏និយាយ ច្រើនកន្លែងពីភូមិនោះ ដោយសរសេរថា «វកោង»។ មិនត្រឹមតែសិលាចា
រឹកទេដែលធ្វើឲ្យយើងដឹងថាភូមិនោះ ឬក្រុមភូមិម្ដុំនោះមានតាំងពីបុរាណកាល គឺយើងអាចឃើញ
តឹកតាងរឿងនេះដោយឃើញថា មានសំណល់ឡកុលាលភាជន៍ពីសម័យនោះច្រើន ដែលទើបនឹង
ខូចខាតជាស្ថាពរក្នុងពេលថ្មីនេះ។ 

សម្បត្តិមួយដែលជាសម្បត្តិរួមនៃអ្នកស្រុកភូមិបង្កោង គឺត្រពាំងមួយដែលគេហៅថា «ត្រពាំងបឹង»
ហើយដែលមានផ្ទៃក្រឡាទំហំប្រមាណមួយហិកតា (រូបលេខ១)។ តម្រុយមួយដែលឲ្យស្មានបាន
ថានេះជាត្រពាំងបុរាណ គឺយើងឃើញមានថ្មគោលមួយនៅក្នុងនោះ (រូបលេខ២-៣)។ បើតាមអ្នក
ខ្លះអះអាង គឺកាលពីមុននេះមានថ្មគោលដល់ទៅពីរ ប៉ុន្តែថ្មមួយទៀតគេលួចបាត់ទៅ ដោយសារ
នៅលើនោះមានចម្លាក់។

រូបលេខ១

រូបលេខ២

រូបលេខ៣

ប្រពៃណីអ្នកស្រុកទាក់ទងនឹងត្រពាំងនេះគួរឲ្យចាប់អារម្មណ៍ក្រៃលែង ដែលខ្ញុំនឹងសង្ខេបដូចតទៅ។
មានតែអ្នកស្រុកភូមិបង្កោងមួយគត់ដែលគេទុកជាម្ចាស់បឹងនោះ មានន័យថាក្រៅពីអ្នកភូមិបង្កោង
គ្មាននរណាម្នាក់អាចប៉ះពាល់បានទេ។ ឯអ្នកស្រុកផ្ទាល់សោតក៏មិនអាចរកត្រីនៅទីនោះក្រៅពីរយៈ
ពេលមួយដែលគេអនុញ្ញាតបានឡើយ។ ហើយអ្នកដែលគ្រប់គ្រងសព្វថ្ងៃនេះ គឺគណកម្មការមួយ
ដែលមានសមាជិក២៧រូប បូករួមនឹងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិផង។ ក្នុងមួយឆ្នាំគេរើសយកថ្ងៃណា
មួយក្នុងខែមាឃ ដែលមនុស្សមួយភូមិតែម្តង រួមគ្នាមករកត្រី។ ថ្ងៃនោះគឺមួយថ្ងៃមុនថ្ងៃ «ឡើងមាឃ»។
ជាទូទៅនៅតំបន់អង្គរគេច្រើនឡើងមាឃនៅថ្ងៃ៣កើត (សូមមើលអត្ថបទ ជំពូក២, លេខរៀងទី៥១) ប៉ុន្តែឧទាហរណ៍ជាក់ស្តែងដែលឃើញថ្មីៗនេះ គឺនៅភូមិបង្កោងគេឡើងនៅថ្ងៃ៧រោច ដែលជាការយឺត
យ៉ាវហួសធម្មតាបន្តិច។ មុននោះមួយថ្ងៃអ្នកស្រុកនាំគ្នាទៅរកត្រីនៅត្រពាំងនោះដោយកាន់ឧបករណ៍
រៀងៗខ្លួនយកទៅជាមួយ។ លុះជួបជុំគ្នានៅមាត់បឹងហើយក៏ពុំទាន់មាននរណាម្នាក់ចុះទៅនេសាទភ្លាម
ដែរ ដ្បិតក្បួនច្បាប់របស់គេតម្រូវថា ឲ្យចាំទទួលការអនុញ្ញាតិពីមេភូមិ ឬគណកម្មការភូមិជាមុនសិន
(រូបលេខ៤)។ ឯឧបករណ៍គេឲ្យប្រើបានតែសំណាញ់ (រូបលេខ៥), អង្រុត (រូបលេខ៦-៨) និងឈ្នាង

ប៉ុណ្ណោះ រីឯមង, អួន ឬអញ្ចងជាដើម គឺគេពុំឲ្យប្រើឡើយ។ ពេលដែល
រកគឺនាំគ្នារកប្រសេកប្រសាចពេញផ្ទៃបឹង (រូបលេខ៩-១២)។ នៅក្នុង
បឹងនោះគេ​បានដាក់សម្រាស់ពីរកន្លែងរួចជាស្រេចទៅហើយ ដោយប្រើ
បន្លា, បែកឈើ ឬកូនឈើទុកឲ្យត្រីជ្រកពួន។ ដូច្នេះហើយបានជានៅ
ពេលចុងបញ្ចប់ គេនាំគ្នាទៅហ៊ុមព័ទ្ធសម្រាស់នោះ (រូបលេខ១៣)
ដោយសារមានត្រីច្រើនទៅជ្រកផ្តុំគ្នា។

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១០

រូបលេខ១១

រូបលេខ១២

រូបលេខ១៣

ក្នុងការនេសាទនោះ គ្មាននរណាដៃទទេឡើយ គឺសុទ្ធតែបានត្រីរៀងៗខ្លួន (រូបលេខ១៤-១៦) ដែល
ចុងបញ្ចប់ទៅគេយកមកបញ្ចូលរួមគ្នា (រូបលេខ១៧-១៨)។ មួយភាគធំគេប្រស់ទុកសម្រាប់ឡើង
មាឃនៅថ្ងៃស្អែក (រូបលេខ១៩) ឯមួយភាគតូចគេយកទៅចម្អិនទទួលទានរួមគ្នានៅមាត់បឹង ក្នុង
ថ្ងៃនោះតែម្តង (រូបលេខ២០-២២)។ 

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៩

រូបលេខ២០

រូបលេខ២១

រូបលេខ២២

តាមស្មានមើលទំនៀមនេះប្រហែលកើតមកពីយូរអង្វែងហើយ ដែលបង្ហាញពីក្បួនច្បាប់ ឬក៏ថាជា
វិន័យផ្ទៃក្នុងប្រចាំសហគមន៍ ដែលធ្វើឲ្យរស់ក្នុងលំនឹងមួយបានល្អ។ 

សហសេវិកដែលចូលរួមស្រាវជ្រាវជាមួយគ្នានេះមាន៖ លោកឯម គឹមស្រ៊ាង, អ៊ូ គង្គា, អាន រស្មី,
គា រក្សា, ស៊ុម សុមេធ, តូច សុភៈ, អ្នកស្រី សរ សុធីតា, កញ្ញា សឿន ដាណែត។