ល្បែង​ក្មេង​

ដោយ អាំង​ ជូលាន

នៅសម័យទំនើបនេះសង្គមមនុស្សវិវឌ្ឍន៍លឿនណាស់។ ខ្ញុំពុំធ្វើការវិនិច្ឆ័យលើការវិវឌ្ឍន៍នោះទេ គ្រាន់
តែកត់សម្គាល់​ដូចដែល​យើងរាល់គ្នា​ឃើញ​នឹង​ភ្នែកស្រាប់ថាទៅលឿនខ្លាំង ជាពិសេសដោយសារ
បច្ចេកវិទ្យា។បើមើលមកក្មេងសព្វថ្ងៃក៏ឃើញថា ល្បែងដែលវាលេងខុសប្លែកពីកាលមុន។ នៅ​ជនបទ
ការផ្លាស់ប្តូរនោះពុំទាន់ណាស់ណានៅឡើយទេ តែបើក្រឡេកមើលមកអ្នកក្រុងឃើញថា ក្មេងលេង
ល្បែងប្រភេទហៅថា Game ពោល​គឺ​ដៃគូ​នោះជាម៉ាស៊ីនអ្វីមួយ ទោះជាមានក្មេងច្រើននៅជុំគ្នាក៏នៅតែ
ម៉ាស៊ីនដដែលដែលសំខាន់ពោលគឺពុំមែន​មនុស្ស​លេង​ទល់នឹង​មនុស្ស​ឡើយ តែគឺទាំងអស់គ្នានោះបែរ
មើលទៅម៉ាស៊ីនទាំងអស់គ្នា ហើយឆ្លើ​យឆ្លងតាមកាយវិការជាមួយម៉ាស៊ីននោះ។ នៅក្នុងអត្ថបទ​នេះ​ខ្ញុំ
សូម​ចោះ​យក​តែល្បែងមួយភាគ ដែលក្មេងតែងលេងនៅតាមជនបទ ហើយដែលមានលក្ខណៈរបៀប
ជាសង្គមផង គឺថាមនុស្សប្រាស្រ័យនឹងមនុស្ស។ 

ជាដំបូងយើងសង្កេតឃើញថា ជាធម្មជាតិរបស់ខ្លួន មនុស្សតែងរត់រកគ្នា។ ឯក្មេងក៏ដូច្នោះដែរ គឺថា
កាលវាឃើញក្មេងដូចគ្នានៅទីណា វាតែងមាន​ទំនោរ​ទៅជុំគ្នាទីនោះ (រូបលេខ១-៣)។ 

រូបលេខទី១

រូបលេខទី២

រូបលេខទី៣

សេចក្តីសង្កេតទីពីរគឺថា ការវិវឌ្ឍន៍របស់ក្មេងតែងទាក់ទងនឹងការប្រើរាងកាយផង។ បើវាធំល្មមដើរបាន
រត់បានស្រួលបួលហើយ វាតែងតែចង់ប្រើរាងកាយវាឲ្យហួសពីសេចក្តីត្រូវការ មានការបត់បែនខ្លួន
ហួសពីធម្មជាតិ ដូចឃើញនៅរូបលេខ៤-៥។ បើនៅរូបលេខ៦វិញយើងឃើញថា មនុស្សចាស់តែម្តង
ដែលជួយ​ជំរុញឲ្យក្មេងនោះប្រើរាងកាយឲ្យបានឆាប់រហ័ស។ 

រូបលេខទី៤

រូបលេខទី៥

រូបលេខទី៦

ជួនកាលល្បែងក្មេងពុំតម្រូវឲ្យមានអ្វីទាំងអស់ក្រៅពីរាងកាយ ឬក៏មានវត្ថុអ្វីបន្តិចបន្តួច (ហៅថាជា
លេសក៏បាន) ដែលមាននាទីធ្វើឲ្យល្បែងជុំគ្នានោះប្រព្រឹត្តិទៅបាន (រូបលេខ៧-១១)។ ផុតពីនោះ
បន្តិចយើងឃើញថាក្មេងស្រីជាពិសេសចូលចិត្តលេង «បាយឡុកបាយឡ» ដែលជាល្បែងក្មេង
យកត​ម្រាប់ល្អតាមមនុស្ស​ចាស់ក្នុងសង្គមគ្រួសារដូចវាឃើញរាល់ថ្ងៃ (រូបលេខ១២-១៤)។ 

ជាធម្មតាល្បែងបាយឡុកបាយឡនេះពុំតម្រូវឲ្យមានវត្ថុអ្វីពិសេសឡើយ។ ជួនកាលទៀតក្មេងខ្លួនឯង
ឬក៏មនុស្សចាស់ធ្វើវត្ថុអ្វីមួយដែលច្រើនតែមានលក្ខណៈជាយានសម្រាប់ក្មេងអូស ឬក្មេងជិះ (រូបលេខ
១៥-១៩)។ ក្មេងខ្លះទៀតមានទឹកដៃតាំងតែពីនៅតូច អាចធ្វើគ្រឿងល្បែងដែលមនុស្សធំនៅក្រុងមិន
អាចធ្វើបានផង។ រូបលេខ២០-២១ បង្ហាញពីក្មេងកំពុងធ្វើខ្លែង។ 

រូបលេខទី៧

រូបលេខទី៨

រូបលេខទី៩

រូបលេខទី១០

រូបលេខទី១១

រូបលេខទី១២

រូបលេខទី១៣

រូបលេខទី១៤

រូបលេខទី១៥

រូបលេខទី១៦

រូបលេខទី១៧

រូបលេខទី១៨

រូបលេខទី១៩

រូបលេខទី២០

រូបលេខទី២១

ការលេងកម្សាន្ត ជួនកាលរំកិលមករកជាការងារដែលមានប្រយោជន៍។
នៅរូបលេខ៣២ ស្រីជាមនុស្សធំនោះកំពុងកិនស្រូវ ដោយពុំត្រូវការ
ជំនួយកម្លាំងពីនរណាទៀតឡើយ តែក្មេងស្រីម្នាក់មកជួយកិន
ដោយសារនេះជាការកម្សាន្តរបស់វា។ តែកុំភ្លេចថា កម្សាន្តដោយមិន
ដឹងខ្លួនរបៀបនេះ អាចស្មើនឹងរៀនម្តងបន្តិចៗដែរ ថ្ងៃក្រោយទៅអាច
ចេះធ្វើនេះធ្វើនោះ​ដោយពុំ​ចាំនរណាបង្គាប់យូរឡើយ។ រូបលេខ៣៣
ខុសគ្នាពីមុននេះបន្តិច ដ្បិត​ក្មេងៗដែលជាន់ត្បាល់ក្តឿងនេះ ធ្វើឡើង

រូបលេខទី២២

ជាការកម្សាន្តគ្នាវាផង ហើយកំពុង​ជួយការងារម្តាយពិតប្រាកដផង។ បើនៅរូបលេខ៣៤ គឺក្មេង
ស្រីដែលចូលចិត្ត​លេងបាយឡុកបាយឡនេះ កំពុងវាយបំបែកផ្លែចាមរី (ឬអំពិលបារាំង) ដោយ​
រីករាយធម្មតា ថ្វីដ្បិតតែធ្វើដោយម្តាយប្រើ ព្រោះការងារនេះសាមញ្ញប្រហាក់ប្រហែល​នឹងពេល
វាលេងបាយឡុកបាយឡដែរ។ 

រូបលេខទី២៣

រូបលេខទី២៤

រូបលេខទី២៥

រូបលេខទី២៦

រូបលេខទី២៧

រូបលេខទី២៨

រូបលេខទី២៩

រូបលេខទី៣០

រូបលេខទី៣១

ការលេងកម្សាន្ត ជួនកាលរំកិលមករកជាការងារដែលមានប្រយោជន៍។ នៅរូបលេខ៣២ ស្រីជា
មនុស្សធំនោះកំពុងកិនស្រូវ ដោយពុំត្រូវការជំនួយកម្លាំងពីនរណាទៀតឡើយ តែក្មេងស្រីម្នាក់
មកជួយកិន ដោយសារនេះជាការកម្សាន្តរបស់វា។ តែកុំភ្លេចថា កម្សាន្តដោយមិនដឹងខ្លួនរបៀប
នេះ អាចស្មើនឹងរៀនម្តងបន្តិចៗដែរ ថ្ងៃក្រោយទៅអាចចេះធ្វើនេះធ្វើនោះដោយពុំចាំនរណា
បង្គាប់យូរឡើយ។ រូបលេខ៣៣ខុសគ្នាពីមុននេះបន្តិច ដ្បិតក្មេងៗដែលជាន់ត្បាល់ក្តឿងនេះ
ធ្វើឡើងជាការកម្សាន្តគ្នាវាផង ហើយកំពុងជួយការងារម្តាយពិតប្រាកដផង។ បើនៅរូបលេខ៣៤  គឺក្មេងស្រីដែលចូលចិត្តលេងបាយឡុកបាយឡនេះ កំពុងវាយបំបែកផ្លែចាមរី (ឬអំពិលបារាំង)
ដោយរីករាយធម្មតា ថ្វីដ្បិតតែធ្វើដោយម្តាយប្រើ ព្រោះការងារនេះសាមញ្ញ ប្រហាក់ប្រហែល
នឹងពេលវាលេងបាយឡុកបាយឡដែរ។

រូបលេខទី៣២

រូបលេខទី៣៣

រូបលេខទី៣៤

សង្ខេបមកគឺថា ល្បែងក្មេងដែលធ្លាប់មានជាប្រពៃណីពីមុនមក មួយភាគមានលក្ខណៈជាល្បែង
សង្គម ដោយសារក្មេងលេងត្រាប់តាមចាស់ ហើយហាក់ដូចជាការហាត់រៀនម្តងបន្តិចៗទៅរក
ការងារពិតប្រាកដក្នុងជីវិតរាល់ថ្ងៃ។ ម្យ៉ាងទៀតការច្នៃប្រឌិតក៏មាននៅក្នុងនោះដែរ។ រីឯប្រការ
សំខាន់ដែលគួរឲ្យចាប់អារម្មណ៍ គឺថាក្នុងល្បែងទាំងនោះ មនុស្សនិងមនុស្សជាដៃគូនឹងគ្នា។